ថ្ងៃនេះខែនេះកាលពីឆ្នាំ២០០៣ យាន Columbia ជួបគ្រោះថ្នាក់ និងផ្តាច់ជីវិតអវកាសយានិក ៧នាក់ (មានវីដេអូ)

1,157

(អាមេរិក)៖ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៣ យាន space shuttle Columbia ស្ថិតក្នុងបេសកកម្ម STS-107 បានផ្ទុះបំបែកខ្លួនខ្ទេចខ្ទី នៅក្នុងបរិយាកាសផែនដី ជាមួយនិងអវកាសយានិកអន្តរជាតិសរុប ៧នាក់ ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតជាទីបំផុត នៅក្នុងវិស័យអវកាស និងវិទ្យាសាស្ត្រ បន្ទាប់ពីហេតុការណ៍កាលពីឆ្នាំ១៩៨៦។

បន្ទាប់ពីហេតុការណ៍ខាងលើនេះកើតឡើង អង្គការ NASA បានផ្អាកបេសកកម្ម space shuttle រយៈពេល ២ឆ្នាំ ដើម្បីស៊ើបអង្កេតរកមូលហេតុ នៃគ្រោះថ្នាក់របស់យាន Columbia នោះ រួចនៅឆ្នាំ២០០៥ ទើបបេសកកម្មដោយប្រើយានប្រភេទនេះ អាចចាប់ផ្តើមដំណើរការឡើងវិញ ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពថ្មី ដើម្បីបង្ការកុំឲ្យសោកនាដកម្មដ៏ធំធេងនេះ កើតមានឡើងជាថ្មី។

ថ្ងៃនេះខែនេះកាលពីឆ្នាំ២០០៣ យាន Columbia ជួបគ្រោះថ្នាក់ និងផ្តាច់ជីវិតអវកាសយានិក ៧នាក់ (មានវីដេអូ)

គួរបញ្ជាក់ថា នៅអំលុងការស៊ើបអង្កេតរយៈពេល ២ឆ្នាំនោះ ក្រុមអ្នកជំនាញអង្គការ NASA នៃសហរដ្ឋអាមេរិកបានរកឃើញ សញ្ញានៃបណ្តុំពពុះ (foam) ធ្លាយចេញពីធុងស្តុកឥន្ធនៈផ្នែកខាងក្រៅរបស់យាន space shuttle Columbia នៅកំលុងការធ្វើប្រតិបត្តិការ។ បណ្តុំពពុះនោះ បានបុកជាមួយនឹងស្លាបខាងឆ្វេងរបស់ space shuttle ហើយបង្កឲ្យខែលការពារកម្តៅខូចខាត និងបាននាំឲ្យយាននេះទាំងមូល បាត់បងម្ចាស់ការ ហើយធ្លាក់បុកបរិយាកាសផែនដីនាំឲ្យផ្ទុះឆេះ និងបាក់បែកខ្ទេចខ្ទីតែម្តង។

សម្រាប់ក្រុមអវកាសយានិកទាំង ៧នាក់ នៅក្នុងបេសកកម្ម STS-107 នោះរួមមាន Rick Husband, Michael Anderson, David Brown, Kalpana Chawla, Laurel Clark, William McCool និង Ilan Ramon។ កម្ទេចកម្ទីនៃយាន space shuttle Columbia របស់ពួកគេ បានធ្លាក់លើទីវាលមួយនៃរដ្ឋ Louisiana ភាគខាងត្បូងសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២)

480×240 Banner