ថ្ងៃនេះខែនេះកាលពីឆ្នាំ «១៩១៣» ​បាតុភូតលើមេឃដ៏ចម្លែកមួយ បានកើតឡើងនៅអាមេរិក

1,668

(អាមេរិក)៖ កាលពីយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩១៣ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងគ្មាននរណានឹកស្មានដល់មួយ បានកើតមានឡើងនៅលើផ្ទៃមេឃ ចាប់ពីតំបន់ភាគខាងជើង ដល់ភាគឦសាននៃសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ដ៏ចម្លែកនៅគ្រានោះ ត្រូវបានគេដាក់ឈ្មោះថា ការធ្លាក់ចុះនៃអាចម៍ផ្កាយដ៏អស្ចារ្យនៃឆ្នាំ ១៩១៣ (the Great Meteor Procession of 1913)

ជាធម្មតាភ្លៀងអាចម៍ផ្កាយ ឬបាតុភូត «ទេពច្យុត» តែងតែកើតមានឡើង ពីតំបន់តែមួយប៉ុណ្ណោះនៅលើផ្ទៃមេឃ ដែលយើងហៅថា ព្រឹត្តិការណ៍ radiant (ការបញ្ចេញរស្មី ឬពន្លឺជាក្រុម)។ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩១៣ នោះ គឺមិនមែនដូចជា radiant ទូទៅ ដែលជាប្រភេទក្រុមកម្ទេចអាចម៍ផ្កាយ ធ្លាក់បុកបរិយាកាសផែនដី ហើយបញ្ចេញពន្លឺបណ្តាក់ ឬព្រមៗគ្នានៅតំបន់មួយនៃផ្ទៃមេឃនោះឡើយ។

ថ្ងៃនេះខែនេះកាលពីឆ្នាំ «១៩១៣» ​បាតុភូតលើមេឃដ៏ចម្លែកមួយ បានកើតឡើងនៅអាមេរិក

យោងតាមក្រុមអ្នកសិក្សានៅអាមេរិក ព្រឹត្តិការណ៍ the Great Meteor Procession of 1913 ទំនងជាបានកើតឡើង ដោយសារកម្ទេចអាចម៍ផ្កាយ បានចល័តបែកខ្ញែកជាក្រុមៗ ហើយធ្លាក់បណ្តាក់ៗគ្នានៅតាមបណ្តោយផ្ទៃមេឃ (horizontally) ស្របទៅនឹងផ្ទៃផែនដី ដែលជាហេតុធ្វើឲ្យពួកវា អាចធ្លាក់នៅលើតំបន់ផ្ទៃមេឃផ្សេងគ្នាពីភាគខាងជើង ដល់ភាគឦសាននៃសហរដ្ឋអាមេរិកតែម្តង។ (សូមមើលរូបភាពខាងក្រោម ដើម្បីយល់ដឹងបន្ថែម)

បន្ថែមពីនេះ ដំណើរនៃអាចម៍ផ្កាយនោះ ក៏បានចល័តនៅក្នុងលឿនយ៉ាងយឺត ខុសពីធម្មតាផងដែរ ហើយដំណើរការទាំងមូល បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ទៅ ៣នាទីឯណោះ។ មកទល់នឹងសព្វថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនអាចពន្យល់់ ឲ្យបានក្បោះក្បាយ ឬរកឃើញមូលហេតុពិតប្រាកដ ដែលបានបង្កឲ្យមានភ្លៀងអាចម៍ផ្កាយដ៏ចម្លែក កាលពីឆ្នាំ១៩១៣ នោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០២២)

480×240 Banner