ខ្សែវីដេអូ «៥នាទី» របស់លោក Elon Musk បង្ហាញពីភាពអស្ចារ្យនៃ Starship ដឹកនាំមនុស្សទៅរកភពអង្គារ (មានវីដេអូ)

12,280

(អាមេរិក)៖ ខ្សែវីដេអូ animation មួយដែលមានរយៈពេល ៥នាទី ត្រូវបានលោក Elon Musk បញ្ចេញជាសាធារណៈ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពន្យល់ត្រួសៗពីគម្រោងការអវកាស ដ៏ធំធេងរបស់ក្រុមហ៊ុនអវកាសឯកជន SpaceX។

វាជាការអាប់ដែតព័ត៌មានទ្រង់ទ្រាយធំថ្មីមួយ ដែលមិនធ្លាប់មានគិតចាប់់តាំងពីឆ្នាំ២០១៩ ខណៈការធ្វើតេស្តនាវាអវកាស Starship ឲ្យហោះក្នុងគន្លងគោចរជុំវិញភពផែនដី នឹងកើតឡើងនៅឆ្នាំ ២០២២ នេះតែម្តង តាមរយៈការប្រើប្រាស់គ្រាប់រ៉ុក្កែត Super Heavy ដែលជាប្រព័ន្ធរ៉ុក្កែតខ្ពស់ជាងគេបំផុតនៅលើសកលលោក។

ខ្សែវីដេអូ «៥នាទី» របស់លោក Elon Musk បង្ហាញពីភាពអស្ចារ្យនៃ Starship ដឹកនាំមនុស្សទៅរកភពអង្គារ (មានវីដេអូ)

លោក Elon Musk បានលើកឡើងនៅអំលុងការ livestream កាលពីថ្ងៃទី១០ ខែកុម្ភៈនោះថា «វា (នាវាអវកាស Starship) អាចមានសមត្ថភាពដឹកទម្ងន់រាប់លានតោន ទៅចុះចតលើផ្ទៃភពអង្គារ និងបង្កើតទីក្រុងប្រកបដោយចីរភាពមួយ។ ខ្ញុំគិតថា យើងគួរតែធ្វើវា ឲ្យបានឆាប់រហ័សបំផុតតាមដែលអាចទៅរួច»។

គួរបញ្ជាក់ថា វីដេអូ animation ថ្មីនេះ បានបង្ហាញឲ្យយើងឃើញនូវ រូបរាងទាំងមូលនៃនាវាអវកាស ដែលនឹងត្រូវហោះទៅរកភពអង្គារ ជាមួយនឹងការច្នៃប្រឌិតបច្ចេកទេសភ្លើងពណ៌ បូកបញ្ជូលជាមួយតន្ត្រី និង ភាពរស់រវើកនៃដំណើរការបាញ់បង្ហោះ ទៅតាមដំណាក់កាល ដែលអាចធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា វាជាសាច់រឿងនៃពេលអនាគតពិតៗ។
ចង់ដឹងថា តើខ្សែវីដេអូទាំងមូលគួរឲ្យទាក់ទាញដល់កម្រិតណា, សូមទស្សនា Video ខាងក្រោមនេះ៖

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២)

480×240 Banner