នៅសល់២ថ្ងៃទៀត អង្គការ AHF នឹងប្រារព្ធទិវាអន្តរជាតិនារី ដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធិផលរបស់ស្ត្រីរឹងមាំ នៅទូទាំងពិភពលោក

97

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា នឹងរៀបចំទិវាអន្តរជាតិនារី (IWD) នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នៅទីតាំង កសិដ្ឋានអមរៈ នៅភូមិកោះក្របី ឃុំព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធិផលរបស់ស្ត្រីរឹងមាំ និងជោគជ័យទូទាំងពិភពលោក ក៏ដូចជាការពិភាក្សារកដំណោះស្រាយ និងការផ្សព្វផ្សាយ បង្ហាញពីការតស៊ូក្នុងជីវិតក្មេងស្រី។

ទិវានេះដែររៀបចំឡើង ដើម្បីបញ្ឈប់ភាពលំអៀង និងបំបាត់នូវភាពមិនច្បាស់លាស់ ការមាក់ងាយ និងការរើសអើង ដែលរារាំងស្ត្រី និងកុមារីទូទាំងពិភពលោក ពីសក្តានុពល និងជោគជ័យរបស់ពួកគេ។

បន្ថែមពីលើព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងប្រព័ន្ធសង្គម ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា ទិវាអន្តរជាតិនារី (IWD) ២០២២នេះ បានរៀបចំនៅក្នុងប្រទេសជាច្រើននៃប្រតិបត្តិការរបស់ AHF ហើយក៏នឹងធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានស្ត្រីជោគជ័យ មកពីគ្រប់ការិយាល័យ ទូទាំងពិភពលោក។ រឿងដ៏គួរឱ្យកោតសសើរពីដំណើរផ្ទាល់ខ្លួនរបស់ពួកគេ បានបង្ហាញពីរបៀបដែលពួកគេបានធ្វើការដើម្បី«បឈ្ឈប់ភាពលំអៀង» ជំនះឧបសគ្គ និងជោគជ័យក្នុងជីវិតរបស់ពួកគេទាំងអស់ខណៈពេលដែលមានការគាំទ្រដល់ស្រ្តីផ្សេងទៀត។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។

សម្រាប់ព័ត៌មានលម្អិតអំពីអង្គការ AHF សូមចូលទៅកាន់គេហទំព័រ: www.aidshealth.org ទំព័រហ្វេសប៊ុក: www.facebook.com/aidshealth និង Twitter: @aidshealthcare ឬ Instagram: @aidshealthcare ៕

នៅសល់២ថ្ងៃទៀត អង្គការ AHF នឹងប្រារព្ធទិវាអន្តរជាតិនារី ដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធិផលរបស់ស្ត្រីរឹងមាំ នៅទូទាំងពិភពលោក
480×240 Banner