ថ្ងៃនេះខែនេះនៅឆ្នាំ១៩៧៧, ក្រុមតារាវិទូ NASA រកឃើញ «អាថ៌កំបាំង១» នៃភពអ៊ុយរ៉ានុស (Uranus)

846

(អាមេរិក)៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧៧ អាថ៌កំបាំងធំមួយនៃភពអ៊ុយរ៉ានុស (Uranus) ដែលជាភពស្ថិតនៅលេខរៀងទី ៧ នៃប្រព័ន្ធព្រះអាទិត្យយើង ត្រូវបានក្រុមតារាវិទូអន្តរជាតិរកឃើញដោយចៃដន្យ នៅពេលពួកគេកំពុងប្រើប្រាស់តេឡេស្កូប នៃមន្ទីរអង្កេតតារា Kuiper Airborne របស់អង្គការ NASA ដើម្បីសិក្សាអំពីបរិយាកាស នៃភពឧស្ម័នយក្សពណ៌ខៀវមួយនេះ។

អាថ៌កំបាំងនោះ គឺជា «rings» ឬ «ខ្សែក្រវាត់» ព័ទ្ធជុំវិញភពអ៊ុយរ៉ានុសតែម្តង ប៉ុន្តែវាមិនធំដែលអាចឲ្យគេអង្កេតដឹងពីចម្ងាយ ដូចជាភពសៅរ៍ (Saturn) នោះឡើយ។ ក្រុមតារាវិទូអង្គការ NASA ដែលមានសមាជិក ៣នាក់ កាលគ្រានោះ បានប្រើប្រាស់តេឡេស្កូបដើម្បីអង្កេត និងឃ្លាំមើលភពអ៊ុយរ៉ានុស ក្នុងគោលដៅស្វែងយល់អំពីបរិយាកាសរបស់អ៊ុយរ៉ានុស។

ខ្សែក្រវាត់ភពអ៊ុយរ៉ានុស ថតដោយយាន Voyager 2 នៅខែមករា ឆ្នាំ១៩៨៦ (Image credit: NASA/JPL-Caltech)

ជារឿងចៃដន្យ, នៅពេលប្រើប្រាស់តេឡេស្កូបតម្រង់ទៅរកភពអ៊ុយរ៉ានុស ក្រុមតារាវិទូនៃអង្គការ NASA បានអង្កេតដឹងអំពីបម្រែបម្រួល នៃពន្លឺរបស់តារានានា ដែលស្ថិតនៅពីក្រោយ (background) នៅតំបន់ព័ទ្ធជុំវិញភពអ៊ុយរ៉ានុស ហើយវាជាការសបញ្ជាក់ឲ្យឃើញថា មានវត្ថុអវកាសតូចៗនៅព័ទ្ធជុំវិញភពអ៊ុយរ៉ានុស ទើបបានជាវាអាចបង្កការបិទបាំង ពន្លឺផ្កាយទាំងនោះបាន។

ថ្ងៃនេះខែនេះនៅឆ្នាំ១៩៧៧, ក្រុមតារាវិទូ NASA រកឃើញ «អាថ៌កំបាំង១» នៃភពអ៊ុយរ៉ានុស (Uranus)

គួរបញ្ជាក់ថា ក្រោយការអង្កេត និងសិក្សាជាបន្តបន្ទាប់់ ក្រុមអ្នកវិទ្យាសាស្ត្របានជឿជាក់ថា ភពអ៊ុយរ៉ានុសមាន rings ចំនួន ៥វង្វង់ ប៉ុន្តែក្រោយការសិក្សាលម្អិតបន្ថែម គេបានរកឃើញថា តាមពិតដុំមូលឧស្ម័នពណ៌ខៀវមួយនេះ មាន rings រហូតដល់ ១៣រង្វង់ឯណោះ។ ដោយឡែកសម្រាប់ភពសៅរ៍វិញមាន rings ចំនួន ៧រង្វង់ (បើគិតតែរង្វង់ធំៗ)៕

ប្រែសម្រួល៖ Cambo Space (វឌ្ឍនៈ)
ប្រភព៖ Space.com (ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២)

480×240 Banner