យានអវកាស Juno របស់ NASA ទើបផ្ញើរូបថ្មីពីភពព្រហស្បតិ៍ និងឃើញព្រះចន្ទធំៗ២នៅក្នុងនោះ (មានរូបភាព)

22,186

(អាមេរិក)៖ យានអវកាស ជូណូ (Juno) របស់អង្គការ NASA ទើបតែបានផ្តិត និងបញ្ជូនរូបភាពថ្មីទៀតពីភពព្រហស្បតិ៍ (Jupiter) មកកាន់ភពផែនដីវិញ ហើយក្នុងនោះគេបានឃើញភពព្រហស្បតិ៍ និងព្រះចន្ទចំនួន ២ គឺ យូរ៉ូប៉ា (Europa) និង អាយអូ (Io) ដែលគោចរនៅកៀកនឹងភពមេរបស់ពួកវា។

 (Image credit: NASA/JPL-Caltech/SwRI/MSSS/processing by AndreaLuck CC BY)

បើតាមអង្គការ NASA ព្រះចន្ទដែលមើលទៅរាងធំ និងនៅលើគេនោះ គឺ Io ឯអាមួយរាងតូចបន្តិចនៅខាងក្រោម គឺ Europa។ រូបនេះត្រូវបានផ្តិតយក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ (ពេលវេលាលើផែនដី) នៅពេលដែល Juno ហោះទៅកៀកភពព្រហស្បតិ៍ជាលើកទី ៣៩ គិតចាប់តាំងពីវាបានទៅដល់ប្រព័ន្ធភពយក្សនោះ កាលពីថ្ងៃកក្កដា ឆ្នាំ២០១៦។

យានអវកាស Juno របស់ NASA ទើបផ្ញើរូបថ្មីពីភពព្រហស្បតិ៍ និងឃើញព្រះចន្ទធំៗ២នៅក្នុងនោះ (មានរូបភាព)

គួរបញ្ជាក់ថា រូបខាងលើនេះត្រូវបានថត នៅពេលយានអវកាស Juno ស្ថិតនៅរយៈកម្ពស់ ៦១,០០០គីឡូម៉ែត្រ ពីស្រទាប់ពពកលើគេរបស់ Jupiter។ ដោយឡែកព្រះចន្ទ Europa និង Io គឺជាព្រះចន្ទស្ថិតក្នុងចំណោមព្រះចន្ទធំៗទាំង ៤ របស់ភពព្រហស្បតិ៍ ប៉ុន្តែពួកវាទាំងពីរនេះ គឺមានបុគ្គលិកលក្ខណៈផ្ទុយគ្នាទាំងស្រុង ដោយ Europa ជាព្រះចន្ទទឹកកក និង Io ជាព្រះចន្ទពោរពេញដោយភ្នំភ្លើង

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២)

480×240 Banner