ព័ត៌មានបន្ថែម៖ រូបគុណភាពខ្ពស់ដំបូងរបស់ James Webb អាចឲ្យយើងពង្រីកឃើញ កាឡាក់ស៊ីរួមបញ្ចូលគ្នា (មានវីដេអូ)
(អាមេរិក)៖ នៅក្នុងព័ត៌មានលើកមុន បងប្អូនបានដឹងត្រឹមថា រូបភាពភ្លឺថ្លាដំបូងរបស់ James Webb ដែលត្រូវបានផ្តិតយកពីទីអវកាស កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានលក្ខណៈអស្ចារ្យ និងច្បាស់លើសការស្មានប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺយើងអាចពង្រីក (zoom) នៅក្នុងរូបមួយសន្លឹកនេះ ឃើញដល់កាឡាក់ស៊ីអាយុកាលរាប់ពាន់លានឆ្នាំ កំពុងរួមបញ្ចូលគ្នា (merging) ថែមទៀត។

តាមរយៈវីដេអូខាងក្រោមនេះ លោកអ្នកនឹងអាចមើលឃើញអំពី លក្ខណៈពិសេសបំផុត នៃរូបភាពគុណភាពខ្ពស់ដំបូងពី James Webb និងការ zoom មើលកាឡាក់ស៊ីរួមបញ្ចូលគ្នាដ៏អស្ចារ្យនៅខាងក្រោយ (background) តារាដ៏ចែងចាំងមួយដួង (ចម្ងាយ ២,០០០ឆ្នាំពន្លឺពីផែនដី) ដែលមិនធ្លាប់មានតេឡេស្កូបណាមួយ អាចធ្វើបែបនេះបានឡើយពីមុនមក៖
ទស្សនាវីដេអូព័ត៌មានលើកមុន៖
រៀបរៀង និងប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២)
