តើអ្នកគាំទ្រចិន ឬអាមេរិកទៅភពអង្គារ? «ទស្សនាទឹកដីចិនស្រដៀងនឹងភពព្រះអង្គារបំផុត» ដែលចិនប្រើប្រាស់ដើម្បី​ពិសោធន៍ និងត្រៀមធ្វើបេសកកម្មជាក់ស្តែង!

214

(ប៉េកាំង)៖ ខាងក្រោមនេះ គឺជារូបភាពស្តែង​ឲ្យឃើញពី មូលដ្ឋានសិប្បនិម្មិត​ស្រដៀងនឹងភព​ព្រះអង្គារ (Mars) នាពេល​អនាគត​របស់ចិន នៅតំបន់ Hongya (Red Cliff) នៃតំបន់ស្វយ័ត Haixi Mongolian និង Tibetan ក្នុងខេត្ត Qinghai ភាគ​​​​​ពាយ័ព្យប្រទេសចិន។

គេរំពឹងថា​ ថវិកាប្រមាណ ៤០០លានយ័ន ស្មើនឹង ៦១លានដុល្លារ នឹងត្រូវបណ្តាក់ទុន​វិនិយោគ ទៅក្នុងមូលដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្តភពអង្គារ ក៏ដូចជាទីតាំងអេកូទេសចរណ៍​ខាងលើ។ តំបន់ដែលពោពេញ​ដោយថ្មក្រហម​នេះ ត្រូវបានអ្នក​រាល់​​គ្នាស្គាល់ថា ជាកន្លែងស្រដៀង​ទៅនឹងភពព្រះអង្គារ​ជាងគេបង្អស់ នៅលើភព​ផែនដី ដោយសារតែ​​លក្ខណៈធម្មជាតិ, ទេសភាព, និងអាកាសធាតុ គឺមានសភាពប្រហាក់ប្រហែល​ទៅនឹងភពក្រហម ក្នុងប្រព័ន្ធព្រះអាទិត្យ​របស់យើង។

គួរបញ្ជាក់ថា មូលដ្ឋានខាងលើ នឹងចែកចេញ​ជាពីរ​តំបន់ រួមមាន «សហគមន៍​ភពអង្គារ» និង «ទីតាំង​បោះតង់​ភពអង្គារ» ដែលនឹងតភ្ជាប់គ្នា​​ដោយផ្លូវ​មួយខ្សែ ក៏ប៉ុន្តែមើល​ពុំឃើញ​គ្នាពីម្ខាងទៅម្ខាង​នោះឡើយ។ ប្រទេសចិន​កំពុងតែជំរុញគំរោងជាច្រើន ក្នុងនោះគំរោងធំៗ​រួមមាន តេឡេស្កូបយក្ស​សម្រាប់ឆ្លុះមើលជីវិតភពផ្សេង​ដែលកំពុងដំណើរការ, ការស្រាវជ្រាវ​ឋានព្រះច័ន្ទ ដែលកំពុងដំណើរការ, ការត្រៀមបង្កើតស្ថានីយ៍អវកាស​ដោយខ្លួនឯងនៅឆ្នាំ២០២០ និងការត្រៀមទៅភពព្រះអង្គារដើម្បីស្រាវជ្រាវជាដើម៕

480×240 Banner