ថ្ងៃនេះកាលពីឆ្នាំ១៩៧០៖ «NASA បង្ខំចិត្តបោះចោល បេសកកម្មអាប៉ូឡូ 13 ព្រោះតែបញ្ហាធំមួយ»

793

(អាមេរិក)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០, យានអវកាសអាប៉ូឡូទី ១៣ (Apollo 13) របស់អង្គការអវកាសអាមេរិក NASA បានសម្រេចចិត្ត បកត្រលប់មកកាន់ភពផែនដីវិញ ដើម្បីបញ្ចៀសគ្រោះមហន្តរាយធំធេង ដែលអាចកើតមាននៅទីអវកាស។

យាន Apollo 13 (Image Credit: NASA)

Apollo 13 នៅគ្រានោះត្រូវបានគេរំពឹងថា នឹងក្លាយជាបេសកកម្មលើកទី ៣ របស់មនុស្ស ដែលចុះចតលើឋានព្រះចន្ទ។ ប៉ុន្តែក្រោយការចាកចេញពីផែនដី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ បានតែ ២ថ្ងៃប៉ុណ្ណោះ ធុងស្តុកអុកស៊ីសែនមួយបានផ្ទុះ នៅលើយានដែលអវកាសយានិក NASA ទាំង ៣រូបគឺលោក Jim Lovell, លោក Jack Swigert និង លោក Fred Haise កំពុងជិះ។

លោក Jim Lovell, លោក Jack Swigert និង លោក Fred Haise (Image Credit: NASA)

នៅទីបំផុត, ក្រុមគ្រប់គ្រងបេសកកម្មរបស់អង្គការ NASA នៅលើផែនដី បានបង្ខំចិត្តបោះបង់ចោលបេសកកម្មខាងលើនេះ ហើយឲ្យក្រុមអវកាសយានិកទាំង ៣រូប បកត្រលប់មកចុះចតលើផែនដីវិញ។ ក្រោយការកែច្នៃប្រព័ន្ធថាមពល និងប្រព័ន្ធចុះចតឡើងវិញ ប្រកបដោយភាពប្រថុយប្រថានលើយាន Apollo 13, អវកាសយានិកទាំង ៣រូប បានចុះចតលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧០ ដោយនៅមានជីវិតទាំងអស់គ្នា៕

ថ្ងៃនេះកាលពីឆ្នាំ១៩៧០៖ «NASA បង្ខំចិត្តបោះចោល បេសកកម្មអាប៉ូឡូ 13 ព្រោះតែបញ្ហាធំមួយ»

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២)

480×240 Banner