ថ្ងៃនេះខែនេះនៅឆ្នាំ១៩៧០, ចិនមានវត្ថុហោះហើរនៅទីអវកាសលើកដំបូង និងក្នុងនាមជាប្រទេសទី ៥

278

(បរទេស)៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧០, ប្រទេសចិនបានបាញ់បង្ហោះ ផ្កាយរណបមួយគ្រឿងរបស់ខ្លួនជាលើកដំបូង ទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ និងក្នុងនាមជាប្រទេសទីនៅលើពិភពលោក ដែលមានសមត្ថភាពបែបនេះ។

តុង ហ្វាង ហុង ១ (Dong Fang Hong 1)

ផ្កាយរណបមួយគ្រឿងដំបូងជាប្រវត្តិសាស្ត្រ របស់ប្រទេសចិននោះមានឈ្មោះថា តុង ហ្វាង ហុង ១ (Dong Fang Hong 1) ត្រូវបានរដ្ឋបាលអវកាសជាតិចិន (CNSA) ធ្វើការបាញ់បង្ហោះជាលើកទី នៅក្នុងកម្មវិធីអភិវឌ្ឍផ្កាយរណប Fang Hong របស់ខ្លួន។

ថ្ងៃនេះខែនេះនៅឆ្នាំ១៩៧០, ចិនមានវត្ថុហោះហើរនៅទីអវកាសលើកដំបូង និងក្នុងនាមជាប្រទេសទី ៥

ផ្កាយរណបខាងលើនេះត្រូវបានបាញ់បញ្ជូនទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March 1 ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) ស្ថិតក្នុងតំបន់វាលខ្សាច់ Gobi នៃតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។

សម្រាប់ឈ្មោះថា «Dong Fang Hong» គឺមានន័យថា «ទិសខាងកើត គឺពណ៌ក្រហម» និងជាចំណងជើងនៃបទចម្រៀងមួយបទ ដែលរៀបរាប់អំពីវីរភាពនៃលោកប្រធាន ម៉ៅ សេទុង ផងដែរ។ ប្រទេសចិនបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន បន្ទាប់ពីសហភាពសូវៀត (បច្ចុប្បន្នរុស្ស៊ី), សហរដ្ឋអាមេរិក, បារាំង និងជប៉ុន

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២)

480×240 Banner