ធម្មជាតិមិនស្គាល់មហាអំណាចទេ… NASA បង្ហាញរូបភាពព្យុះកំណាចប្រចាំសតវត្សរ៍ កំពុងវាយសង្គ្រប់​សហរដ្ឋអាមេរិក!

178

(អាមេរិក)៖ ដែល​​​ព្យុះ​​​ហឺ​​​រី​​​ខិ​​​ន​យុះ​​​ហឺ​​​រី​​​ខិ​​​ន អឺ​​​កំពុង​វាយលុក​បណ្តោយ​ឆ្នេរ​ភាគ​និរតី​នៃ​រដ្ឋ​ផ្លូ​រី​ដាា​គ​និរតី​នៃ​រដ្ឋ​ផ្លូ​រី​ដា សហរដ្ឋអាមេរិក ប្រព័ន្ធ​ផ្កាយរណប​របស់​អង្គការ NASA បានបង្ហាញ​ពី​ទិដ្ឋភាព​នៃ​ព្យុះ​កំណាច​នេះ ពីលើ​លំហ​អាកាស។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​គេហទំព័រ​អវកាស-វិទ្យាសាស្ត្រ Space.com នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១។

ទីបំផុត​ព្យុះ​ហឺ​រី​ខែ​ន Irma បាន​មកដល់​ប្រជុំ​កោះ​របស់​រដ្ឋ​ផ្លូវ​រី​ដា (Florida Keys) ក្នុងនាម​ជា​ព្យុះ​កម្រិត​ទី០៤ ដែលមាន​កម្លាំង​ខ្យល់​អតិបរមា ២១៥គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ឯណោះ។ តំបន់​ជាច្រើន​នៅ​រដ្ឋ​ផ្លូវ​រី​ដា បាន​ទទួលរង​ផលប៉ះពាល់​ជាខ្លាំង ដោយសារតែ​ព្យុះ Irma នេះ ខណៈ​ទីប្រជុំជន​ភាគច្រើន​នៃ​ទីក្រុង Miami (ម៉ៃ​អា​មី)បាន​ជន់​លិច និង​មនុស្ស​ច្រើនជាង ០២លាន​នាក់ នៅ​ទូទាំង​រដ្ឋ​អាគ្នេយ៍​នេះ កំពុង​គ្មាន​ចរន្តអគ្គិសនី​ប្រើប្រាស់។

គួរ​បញ្ជាក់ថា មុនពេល​មកដល់​រដ្ឋ​ផ្លូ​រី​ដា ព្យុះ​ហឺ​រី​ខែ​ន Irma បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច ២៧នាក់ នៅ​តំបន់​ការី​បៀ​ន លើ​ផ្ទៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ហើយ​ចំនួន​នេះ​អាច​គេ​រំពឹងថា អាច​នឹង​កើនឡើង ស្រប​ពេលដែល​ព្យុះ Irma នឹងត្រូវឆ្លងកាត់តំបន់ភាគខាងលិចរដ្ឋផ្លូរីដា ដែលប្រជាជននៅទីនោះ មួយចំនួនពុំទាន់បានត្រៀមលក្ខណៈរួចរាល់នៅឡើយ៕

480×240 Banner