តើលោកអ្នកមើលឃើញពាក្យអ្វី នៅក្នុងរូបថតមួយសន្លឹកនេះ?

187

(អាមេរិក)៖ តើផែនដីចង់ប្រាប់អ្វីមកកាន់មនុស្សលោក ឬដោយសារយើងគិតច្រើនខ្លួនឯង? រូបភាពថ្មី ដែលត្រូវបានថតដោយផ្កាយរណប GOES East នៃរដ្ឋបាលអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) របស់សហរដ្ឋអាមេរិកមួយសន្លឹកនេះ បង្ហាញអំពីរូបរាងចម្លែក នៃបណ្តុំពពកពីលើមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរនឹងឆ្នេរសមុទ្រប្រទេសឈីលី (ស៊ីលី) នៃទ្វីបអាមេរិកខាងត្បូង។

តើលោកអ្នកមើលឃើញពាក្យអ្វី នៅក្នុងរូបថតមួយសន្លឹកនេះ?
(Image credit: NOAA)

ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានអះអាងថា ខួរក្បាលមនុស្សមានលក្ខណៈពិសេសដូចៗគ្នា នោះគឺសមត្ថភាពនៃការរំញោចអារម្មណ៍ (pareidolia) ទៅរកអ្វីមួយភ្លាមៗ ដោយគ្រាន់តែមើលឃើញមួយភ្លែតប៉ុណ្ណោះ។ ហេតុដូច្នេះមនុស្សភាគច្រើន ប្រាកដជាមិនប្រើពេលយូរនោះឡើយ នៅក្នុងការមើលដឹងថា បណ្តុំពពកនោះមានរំលេចពាក្យអ្វី។

ដោយសាររូបភាពនេះត្រូវបានថតនៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក), NOAA បានកែប្រែវាទៅជា TGIF! វិញ ឬជាឃ្លាពេញថា «Thanks God It’s Friday!» ដែលដល់ពេលត្រូវ Happy Friday Night!

ប៉ុន្តែឈប់់សិន! សូមមើលឲ្យច្បាស់ជាងនេះ ព្រោះនៅតំបន់ពពកហួសពីអក្សរ «G» បន្តិចគឺមានចន្លោះរាងដូចអក្សរ «O» … ដូច្នេះវាគឺជាពាក្យ «Go» ដែលទំនងជាង។ តើមាតាធម្មជាតិកំពុងប្រាប់យើងថា «Go away and leave Earth alone for a bit…» (ទៅឲ្យឆ្ងាយ និងទុកឲ្យផែនដីបានសម្រាកបន្តិច…) មែនឬទេ?

ហាសហា! សូមអភ័យទោសបងប្អូនផង, នេះត្រឹមជាអត្ថបទបែបកម្សាន្តខ្លីប៉ុណ្ណោះ ប៉ុន្តែវាក៏អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រពន្យល់ ពាក់ព័ន្ធនឹងន័យវិទ្យាសាស្ត្រមួយចំនួនដែរ ជាពិសេសគឺការរំញោចអារម្មណ៍ និងខួរក្បាលរបស់មនុស្ស ដែលអាចបកប្រែលើទិដ្ឋភាពអ្វីមួយ ដោយគ្រាន់តែធ្វើការផ្ចិតផ្ចង់ ក្រោយកែវភ្នែកបានសម្លឹងឃើញ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/NOAA (ថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២)

480×240 Banner