HOT NEWS: អង្គការ NASA បញ្ចេញរូបពិតនៃប្រហោងខ្មៅមហាយក្ស ស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way

144

(អាមេរិក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២, រូបភាពព្រាលៗជាលើកដំបូង នៃប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) ត្រូវបានអង្គការ NASA បង្ហាញជាផ្លូវការ ក្រោយពីវាត្រូវបានផ្តិត និងប្រមូលទិន្នន័យ ដោយបណ្តាញតេឡេស្កូបទាំងនៅលើដី និងទីអវកាស។

HOT NEWS: អង្គការ NASA បញ្ចេញរូបពិតនៃប្រហោងខ្មៅមហាយក្ស ស្ថិតនៅកណ្តាលកាឡាក់ស៊ី Milky Way
(Image Credit: NASA/EHT)

ប្រហោងខ្មៅមហាយក្ស Sagittarius A* ដែលត្រូវបានចាត់ទុកថា ជាបេះដូងរបស់កាឡាក់ស៊ី Milky Way យើងនេះ អាចស្តុកព្រះអាទិត្យបាន ៤លាន និងមានចម្ងាយ ២៧,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

(Image Credit: NASA/EHT)

ទម្រាំបង្កើតចេញជារូបភាពថ្មីនេះបាន NASA បានប្រើប្រាស់ទិន្ន័យ និងរូបភាព ដែលទទួលបានមកពីតេឡេស្កូប Event Horizon Telescope (EHT), Chandra X-ray Observatory, Nuclear Spectroscopic Telescope Array (NuSTAR), និង Neil Gehrels Swift Observatory (Swift) ដោយប្រើប្រាស់ការអង្កេតពន្លឺ X-Ray និង Infrared៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ NASA

480×240 Banner