មានការជំរុញឲ្យចិន បង្កើតអាវុធបាញ់កម្ទេច Starlink របស់ Elon Musk បើសន្តិសុខចិន រងការគំរាមកំហែង!

460

(ប៉េកាំង)៖ ក្រុមអ្នកស្រាវជ្រាវនៃយោធាចិន បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ «អាវុធកម្ទេចដ៏ខ្លាំងក្លា» ដើម្បីបំផ្លាញប្រព័ន្ធផ្កាយរណប Starlink របស់មហាសេដ្ឋីអាមេរិកលោក Elon Musk ប្រសិនបើពួកវាទាំងនោះ បង្កការគំរាមកំហែងដល់សន្តិសុខជាតិចិន។

ក្រុមអ្នកស្រាវជ្រាវចិនបានទាក់ទាញ ចំណាប់់ការយកចិត្តទុកដាក់ចំពោះ «ការបង្កើនសក្ដានុពលសម្រាប់កម្មវិធីយោធា» ដើម្បីឆ្លើយតបនឹង Starlink និងតម្រូវការសម្រាប់ប្រទេសចិន ក្នុងការអភិវឌ្ឍវិធានការប្រឆាំងដើម្បី ឃ្លាំមើល បិទខ្ទប់ ឬសូម្បីតែបំផ្លាញបណ្តាញផ្កាយរណបដ៏ធំធេង (megaconstellation) ដែលកំពុងលូតលាស់ជាលំដាប់នេះចោលតែម្តង ប្រសិនបើសន្តិសុខជាតិចិន ត្រូវរងការគំរាមកំហែងនោះ។

Starlink Satellites (SpaceX)

Starlink គឺជាបណ្តាញអ៊ីនធឺណេតតាមផ្កាយរណប ដែលបង្កើតឡើងដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ដែលមានបំណងបញ្ជូនសេវាអ៊ីនធឺណិត ទៅកាន់អតិថិជនគ្រប់ទីកន្លែងទូទាំងពិភពលោក (ដរាបណាពួកគេមានចានផ្កាយរណប Starlink ដើម្បីភ្ជាប់ទៅផ្កាយរណបទាំងនោះ)

ចាប់តាំងពីក្បួនផ្កាយរណប Starlink ដំបូងត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន SpaceX បានដាក់ផ្កាយរណបប្រភេទនេះជាង ២,៣០០ គ្រឿងហើយ ទៅក្នុងគន្លងគោរចកម្រិតទាបនៃភពផែនដី (low earth orbit, ៥៥០គីឡូម៉ែត្រពីផ្ទៃដី) ហើយក្រុមហ៊ុនគ្រោងនឹងបញ្ជូនផ្កាយរណបរហូតដល់ ៤២,០០០ គ្រឿងឯណោះ ទៅកាន់ទីអវកាស ដើម្បីបង្កើតជាក្បួនផ្កាយរណបដ៏ធំមហិមា។

មានការជំរុញឲ្យចិន បង្កើតអាវុធបាញ់កម្ទេច Starlink របស់ Elon Musk បើសន្តិសុខចិន រងការគំរាមកំហែង!

ជុំវិញការព្រមានពីសំណាក់យោធាចិនខាងលើនេះ ក្រុមហ៊ុន SpaceX មិនទាន់ធ្វើការឆ្លើយតបវិញនៅឡើយទេ

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ប្រទេសចិនក៏បានដាក់ការតវ៉ាជាផ្លូវការ ទៅកាន់អង្គការសហប្រជាជាតិ (UN) ផងដែរ អំពីអ្វីដែលខ្លួនបានអះអាងថា ជាគ្រោះថ្នាក់អាចបង្កឡើងដោយ Starlink ហើយក្នុងនោះចិនបានលើកឡើងពី ព្រឹត្តិការណ៍ចំនួន ២ ដែលខ្លួនបានជួបប្រទះកាលពីខែកក្កដា និងតុលា ឆ្នាំ២០២១ ដែលស្ថានីយអវកាសចិន ធានហឺ (Tianhe) ត្រូវបានបញ្ជាឲ្យប្រុងជើងការកម្រិតខ្ពស់ ដើម្បីបង្ការការប៉ះទង្គិចជាមួយក្បួនផ្កាយរណប Starlink នោះ៕

ស្ថានីយអវកាសចិន Tianhe (រូបភាព៖ Global Times)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Live Science (ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២)

480×240 Banner