ការធ្វើតេស្ត Starship របស់ Elon Musk ត្រូវពន្យារពេលបន្ថែមទៀតហើយ!

147

(អាមេរិក)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនៃសហរដ្ឋអាមេរិក (FAA) នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ បានសម្រេចចិត្តពន្យារពេល លើការត្រួតពិនិត្យផលប៉ះពាល់ដល់បរិស្ថាន នៃគម្រោងហោះហើរនាវាអវកាស Starship របស់ក្រុមហ៊ុន SpaceX រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២ ដើម្បីឲ្យប្រាកដថា វានឹងក្លាយជាការធ្វើតេស្តប្រកបដោយសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

គួរបញ្ជាក់ថា គម្រោងធ្វើតេស្តនាវាអវកាស Starship ឲ្យគោចរជុំវិញភពផែនដីជាលើកដំបូងរបស់ SpaceX ត្រូវបានជំរុញតាំងតែពីពាក់កណ្តាលឆ្នាំ ២០២១ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលជាបន្តបន្ទាប់ ដោយសារតែត្រូវរង់ចាំការត្រួតពិនិត្យ ពីសំណាក់អាជ្ញាធរអាមេរិក។ បន្ថែមពីនេះ SpaceX ក៏មិនទាន់បានប្រកាសជាថ្មី អំពីពេលវេលាដែលខ្លួនគ្រោងនឹងធ្វើតេស្តនោះដែរ។

ការធ្វើតេស្ត Starship របស់ Elon Musk ត្រូវពន្យារពេលបន្ថែមទៀតហើយ!

ក្រុមហ៊ុន SpaceX បានបង្ហាញទិដ្ឋភាពពិសេសមួយជាលើកដំបូង កាលពីខែសីហា ឆ្នាំ២០២១ ដោយការលើកនាវាអវកាស SN20 ដាក់បន្តុបពីលើគ្រាប់រ៉ុក្កែត Super Heavy ដែលបង្កើតចេញប្រព័ន្ធរ៉ុក្កែតដែលមានកម្ពស់រហូតដល់ ១២០ម៉ែត្រ (SN20 តែឯងមានកម្ពស់ ៥០ម៉ែត្រ) ហើយវាខ្ពស់ជាងរ៉ុក្កែត Saturn V ប្រមាណជា ១០ម៉ែត្រ។ Super Heavy គឺជាប្រភេទគ្រាប់រ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញបាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ សារព័ត៌មាន Space
រូបភាព៖ SpaceX

480×240 Banner