ត្រៀម! NASA ប្រកាសថ្ងៃដែលត្រូវបញ្ចេញ «រូបថតដំបូង» របស់ James Webb ជាផ្លូវការហើយ!

363

(អាមេរិក)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានសម្រេចយកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ធ្វើជាឱកាសសម្រាប់ប្រារព្ធការបង្ហាញជាផ្លូវការ នូវបណ្តុំរូបថតពណ៌ធម្មជាតិពេញលេញ (full-colour images) និងទិន្នន័យអំពីការបម្លែងពណ៌នៃពន្លឺ (spectroscopic data) ដោយតេឡេស្កូបអវកាស James Webb ដែលមានតម្លៃជិត ១០ពាន់លានដុល្លារអាមេរិក

អ្នកវិទ្យាសាស្ត្រមួយរូបរបស់អង្គការអវកាសអឺរ៉ុប ESA ឈ្មោះ Chris Evans ដែលកំពុងចូលរួមគម្រោងសិក្សារបស់ James Webb ផងដែរនោះបាននិយាយថា «ការបង្ហាញចេញនូវរូបភាពជាលើកដំបូងនេះ នឹងក្លាយជាពេលវេលាដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់បេសកកម្ម ដែលផ្តល់ឱ្យយើងនូវទិដ្ឋភាពដំបូង អំពីរបៀបដែល James Webb នឹងផ្លាស់ប្តូរទស្សនៈរបស់យើងចំពោះចក្រវាល។ យើងកំពុងទន្ទឹងរង់ចាំចែករំលែក បទពិសោធន៍នៃការមើលឃើញរូបភាព និងទស្សនីយភាពដំបូងទាំងនេះ ជាមួយសាធារណជនទូទាំងទ្វីបអឺរ៉ុប»

ត្រៀម! NASA ប្រកាសថ្ងៃដែលត្រូវបញ្ចេញ «រូបថតដំបូង» របស់ James Webb ជាផ្លូវការហើយ!

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/ESA (ថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner