តាមដានព្រឹត្តិការណ៍អន្តរជាតិក្តៅៗ ប្រចាំថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

86

(បរទេស)៖ ព្រឹត្តិការណ៍អន្តរជាតិក្តៅៗ ប្រចាំថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោមនេះ៖

  • ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវដល់សមាជិកសភា កាលពីថ្ងៃទី ០២ មិថុនា ឱ្យចាត់វិធានការជាបន្ទាន់លើករណីអំពើហិង្សាប្រដាប់អាវុធ ដែលកំពុងកើតមានក្នុងផ្ទៃប្រទេស។ លោកបានថ្លែងនៅឯសេតវិមានថា គួរហាមឃាត់ការប្រើប្រាស់អាវុធនានា ដែលដូចទៅនឹងករណីបាញ់ប្រហារនៅរដ្ឋតិចសាស និងទីក្រុងញូយ៉ក កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា៖ «យើងមិនអាចឱ្យពលរដ្ឋអាមេរិក បរាជ័យម្តងទៀតនោះទេ»។ ការថ្លែងបាននេះទំនងជាការថ្កោសទោស ចំពោះ ទង្វើបដិសេធការស្នើឲ្យរឹតបន្តឹងច្បាប់ស្តីពីអាវុធ របស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។
  • រដ្ឋាភិបាលតួកគីធ្វើការស្នើ «ផ្លាស់ប្តូរឈ្មោះប្រទេស» ជាផ្លូវការ ដែលរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានធ្វើសំណើរមួយច្បាប់ទៅកាន់អង្គការសហប្រជាជាតិ (UN) ដោយក្នុងនោះគឺស្នើសុំប្តូរឈ្មោះប្រទេសជាផ្លូវការថាជា “Tükiyr” វិញដែលខុសពី “Turkey” ដែលគេស្គាល់ជាទូទៅមកហើយ, នេះបើយោងតាមបណ្តាញផ្សព្វផ្សាយរដ្ឋតួកគី។ ឈ្មោះថ្មីនេះនឹងប្រែក្លាយជាការភ័ន្តច្រឡំ ទៅនឹងឈ្មោះបក្សីម្យ៉ាងហៅថា «Turkey» នោះដែរ។ លោក Stephane Dujarric អ្នកនាំពាក្យ និងជាអ្នកតំណាងជួសមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ពីការទទួលបានពាក្យស្នើនោះកាលពីថ្ងៃពុធ, នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu។
  • ១០០ថ្ងៃនៃសង្គ្រាមនៅអ៊ុយក្រែន លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងទឹកដីអ៊ុយក្រែន ចំនួនមួយភាគប្រាំទៅហើយ។ លោក Zelensky បាននិយាយទៅកាន់សភា Luxembourg ថាសមរភូមិជួរមុខនៅមិនឆ្ងាយជាង ១,០០០គីឡូម៉ែត្រនោះឡើយ។ នាសុន្ទរកថានាពេលរាត្រី លោកបានលើឡើងថា ស្ថានការណ៍ខណៈនេះនៅតំបន់ដុនបាស់ (Donbas) ការវាយប្រហារពីសំណាក់រុស្ស៊ីនាប៉ុន្មានសប្តាហ៍នេះ មិនមានការប្រែប្រួលច្រើនឡើយ ហើយដែលកងម្លាំងអ៊ុយក្រែនបានទទួលជ័យជំនះខ្លះៗ នាសមរភូមិក្នុងទីក្រុង Severodonetsk ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី៕
តាមដានព្រឹត្តិការណ៍អន្តរជាតិក្តៅៗ ប្រចាំថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

ប្រភព៖ The National, AP, Al Jazeera, Anadolu Agency, The Kyiv Post

480×240 Banner