តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

81

(បរទេស)៖ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោមនេះ៖

  • មានការប្រយុទ្ធបង្ហូរឈាមគ្នាយ៉ាងសាហាវបំផុតមួយតាមដងវិថី យោងតាមសេចក្តីរាការណ៍ពីទីក្រុង Severodonetsk ដែលជាទីក្រុងស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលក្លាយជាសមរភូមិសំខាន់បំផុតមួយ ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ទោះបីជាមានកងកម្លាំងតិចតួច និងមានកាំភ្លើងតិចតួចក្តី ក៏លោកប្រធានាធិបតី Volodymyr Zelensky បានពោលថា «វីរបុរសរបស់យើង មិនបានបោះបង់តួនាទីខ្លួននោះឡើយ» ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍មិនជាក់លាក់មួយ ស្តីពីការផ្ទុះជំងឺអាសន្នរោគក្នុងទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែ ដែលទាហានរុស្ស៊ីវាយប្រហារមុនចូលកាន់កាប់។
  • ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានដើរចេញពីជំនួបប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីសហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថា ជាដើមហេតុបង្កឱ្យកើតមានវិបត្តិសន្តិសុខស្បៀងពិភពលោក។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងថា វិមានក្រឹមឡាំងបាននិងកំពុងប្រើប្រាស់ ការផ្គត់ផ្គង់ស្បៀងអាហារជា «មីស៊ីលបំបាំងកាយបំផ្លាញប្រទេសកំពុងអភិវឌ្ឍន៍»។ លោក Vassily Nebenzia បេសកជនរបស់រុស្ស៊ីបានដើរចេញពីកិច្ចប្រជុំ ខណៈពេលលោក Michel បានកំពុងនិយាយចោទទៅកាន់លោថា បានផ្សព្វផ្សាយពាក្យភូតកុហកបោកប្រាស់។
  • តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះ ក្នុងកម្រិតទាបខ្លាំងនារយៈកាល ២០ឆ្នាំកន្លងមកនេះ ដោយធ្លាក់ចុះចំនួន ១៣៣បន្ទាត់ បើធៀបទៅនឹងប្រាក់ដុល្លារនាថ្ងៃអង្គារនេះ។ ការលក់ចេញត្រូវបានជំរុញ ដោយការដំឡើងអាត្រាការប្រាក់ក្នុងសហរដ្ឋអាមេរិក។ ផ្ទុយនឹងប្រទេសជប៉ុន ដែលមើលទៅរំកិលទៅជិតសូន្យ ខណៈអតិផរណានៅមានកម្រិតទាប។ អ្នកវិនិយោគនានាក៏សម្តែងការព្រួយបារម្ភផងដែរថា ការកើនឡើងតម្លៃប្រេងនឹងហុចផលបង្កើនឱនភាព ចំពោះវិស័យពាណិជ្ជកម្មជប៉ុន។ ដោយជម្រើសប្រភេទរូបិយវត្ថុមានដែនកំណត់ ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េននេះ ប្រហែលជានឹងមិនអាចធ្លាក់ឈានដល់បាតនោះឡើយ។
  • ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា «ភាពជាប់គាំងមិនមែនជាជម្រើសឡើយ» នៅក្នុងសង្គ្រាមប្រឆាំងតបតនឹងរុស្ស៊ី ព្រមទាំងអ៊ុយក្រែនដាច់ខាតត្រូវទាមទារ «ការគ្រប់គ្រងពេញលេញ» ឡើងវិញចំពោះទឹកដីរបស់ខ្លួនទាំងមូល។ លោកបានបន្ថែមថា អង្គការ NATO គួរតែនាំយកអ៊ុយក្រែនទៅចូលរួមជាមួយ បើទោះបីធ្លាប់យល់ឃើញថា អ៊ុយក្រែនមិនអាចក្លាយជាសមាជិកអង្គការយោធានេះក្តី។ រុស្ស៊ីបង្ហាញពីការប្រឆាំងយ៉ាងពេញទំហឹង ចំពោះការបញ្ជូលសមាជិកភាពអង្គការ NATO ពីអ៊ុយក្រែន។
  • ធនាគារពិភពលោក (World Bank) បានបន្ថយទំហំព្យាករណ៍របស់ខ្លួន ជុំវិញកំណើនសេដ្ឋកិច្ចជាសាកលក្នុងឆ្នាំ២០២២ ក្នុងអត្រា ១.២% ពោលគឺពី ៤.១% មកត្រឹម ២.១% វិញ។ របាយការណ៍ស្តីពី «ទស្សនវិស័យសេដ្ឋកិច្ចសាកល» នៃធនាគារពិភពលោក បានព្រមានថា ពិភពលោកកំពុងឈានទៅរក «អត្រានៃកំណើនតិចតួចស្តួចស្តើង និងអតិផរណាហក់ឡើងខ្ពស់» បន្ទាប់ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន បានបន្ថែមទៅលើវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបង្កដូចមហន្តរាយនៃជំងឺរាតត្បាតសាកលកូវីដ១៩ កន្លងទៅនោះ៕
តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

ប្រភព៖ Reuters, New York Times, AP, Al Jazeera, The Kyiv Post, Asia Nikkei និង World Bank

480×240 Banner