តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

70

(បរទេស)៖ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

  • លោកស្រី Janet Yellen លេខាធិការនៃក្រសួងរតនាគារអាមេរិកបានលើកឡើងថា សហរដ្ឋមេរិកកំពុងប្រឈមនឹងកម្រិតអតិផរណាខ្ពស់មួយដែលមិនអាចទទួលយកបានទាល់តែសោះ ។ ផ្តល់នូវសក្ខីកម្មជូនដល់គណៈកម្មធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភា លោកស្រីបានគូសបញ្ជាក់ថា កត្តាជះឥទ្ធិពលពីវិបត្តិជំងឺឆ្លងដែលជះលើខ្សែសង្វាក់ផ្តត់ផ្គង់ តម្លៃស្បៀងអាហារ ព្រមទាំងតម្លៃកប់ពពកនៃប្រេងបង្កដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាកត្តារួមផ្សំនាំឱ្យកើតមានអតិផរណាខ្ពស់នៅក្នុងបណ្តាប្រទេសអ្នកមាន ។ លោកស្រីបានបន្ថែមថា «លំនឹងនៃថវិកាជាតិសមស្របគឺជាភាពចាំបាច់មួយដើម្បីបំពេញបន្ថែមដល់គោលនយោបាយនៃចរន្តលំហូររូបិយវត្ថុពីធនាគារកណ្តាល»។
  • នាឆ្នាំ ២០២៤ ខាងមុខ ទូរស័ព្ទចល័តទាំងឡាយ ថេប្លេត (Tablet) ឧបករណ៍អេឡិចត្រូនិកសម្រាប់អាន (E-reader) កាម៉េរ៉ា ព្រមទាំងឧបករណ៍អេឡិចត្រូនិកនានាផ្សេងទៀតដែលដាក់លក់ក្នុងទីផ្សារសហភាពអឺរ៉ុប(EU) ត្រូវតែមានប្រដាប់សាកថាមពលធម្មតា សាមញ្ញៗដូចៗគ្នា ។ ក្រុមហ៊ុន Apple ដែលចចេសប្រើរបស់ដោយខ្លួននោះ បានព្យាយាមទប់ទល់នឹងការទាមទារមួយនេះរបស់សហភាពអឺរ៉ុបយូរមកហើយ ។ សព្វថ្ងៃ ឆ្នាំងសាកថ្ម ៣ប្រភេទ គឺជារឿងសាមញ្ញមួយ ។ នាឆ្នាំ ២០២៤ ការធ្វើរចនាបទឆ្នាំងសាកថ្មប្រភេទ USB Type-C នឹងគ្របដណ្តប់ពាសពេញទឹកដីអឺរ៉ុប ។ មានការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គេប្រើឆ្នាំងសាកធម្មតានឹងជួយកាត់បន្ថយថ្លៃចំណាយសម្រាប់អ្នកប្រើប្រាស់ ។
  • រដ្ឋាភិបាលក្រុង Lugansk នាតំបន់ភាគខាងកើតអ៊ុយក្រែនបានទទូចជាថ្មីថា «គ្មាននរណាដែលនឹងសុកចិត្តចុះចាញ់ប្រគល់ទីក្រុង Severodonetsk» ឡើយដែលជាទីក្រុងឧស្សាហកម្មមួយដែលនៅចំពោះសមរភូមិមុខ ។ រុស្ស៊ីបានអះអាងថាខ្លួនបានរំដោះតំបន់ជាយក្រុងបានហើយ ។ ដោយឡែក ក្រសួងការពារជាតិអង់គ្លេសវិញបានលើកឡើងថា អ៊ុយក្រែនទំនងដូចជាអាចនៅកំពុងគ្រប់គ្រងទីក្រុងនេះបាននៅឡើយ បើទោះបីវាត្រូវបានគេឡោមព័ទ្ធតាមរយៈ ៣ច្រកក្តី ។ យ៉ាងតិចណាស់ មានប្រជាជនស៊ីវិលប្រមាណ ៨០០នាក់ ដែលត្រូវបានគេនិយាយថា កំពុងជ្រកកោនក្នុងរោងចក្រគីមីដែលគ្រប់ដណ្តប់ទៅដោយសម្ភារៈជាតិផ្ទុះខ្លាំងក្លា ។
  • ORCD ជាក្លឹបនៃបណ្តាប្រទេសអ្នកមានស្តុកស្តម្ភ បានធ្វើការព្យាករថា កំណើនសេដ្ឋកិច្ចជាសាកលនឹងមានការថមថយចុះមកត្រឹមអត្រា ៣% នាឆ្នាំនេះ និងអត្រា ២.៨% ក្នុងឆ្នាំ២០២៣ ខាងមុខ ដែលតួលេខព្យាករណ៍នេះបានធ្លាក់ចុះខ្លាំង ខុសពីការព្យាករណ៍របស់ខ្លួនកាលពីខែ ធ្នូ ឆ្នាំ២០២១ កន្លងទៅ ។ គេបានដាក់បន្ទុកជាខ្លាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានធ្វើឱ្យកើតមានកម្រិតអតិផរណាកើនឡើងខ្ពស់រួចទៅហើយ ។ កាលពីថ្ងៃអង្គារ ធនាគារពិភពលោក(World Bank) បានបញ្ចេញទស្សនៈវិស័យអវិជ្ជមានជាខ្លាំង ។ ជាមួយគ្នានេះ លោកស្រី Janet Yellen លេខាធិការក្រសួងរតនាគារ បាននិយាយថាកម្រិតអតិផរណានៅទីនេះ ក្រសួងមួយដុំៗ ទម្រានដល់ផ្ទះសូន្យឈឹងមួយនេះ៕
តាមដានព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ (ចុចអាន)

ប្រភព៖ AP, Al Jazeera, World Bank, Reuters, The Kyiv Post, Euro News, WJS

480×240 Banner