«មនុស្សមិនទាន់ទៅដល់ភពអង្គារទេ តែសំរាមទៅដល់មុនហើយ» (មានរូបភាព)

651

(បរទេស)៖ ក្រុមអ្នកលេងបណ្តាញសង្គម Twitter Facebook និង YouTube ជាដើម បាននាំគ្នាបង្ហោះ និងបញ្ចេញមតិជាបន្តបន្ទាប់អំពីបញ្ហា «សំរាម» ដែលនៅមានតិចតួចនៅឡើយលើភពព្រះអង្គារ ខណៈមនុស្សលោកយើងនេះ មិនទាន់ទាំងមានវត្តមាន នៅភពក្រហមនោះនៅឡើយ។

បន្ទះការពារកម្តៅថ្ងៃ ស្រោបតួយាន Perseverance (NASA)

ទោះបីជាស្ថិតនៅក្នុងកម្រិតតិចតួចបំផុតក្តី ក៏បញ្ហាសំរាមលើភពអង្គារនោះ បានឆ្លុះបញ្ចាំងពីបញ្ហាសំរាមដ៏ធ្ងន់ធ្ងរ ដែលកំពុងកើតមានឡើងលើភពផែនដីផ្ទាល់ រហូតដល់មានមតិខ្លះបានលើកឡើងថា «មនុស្សមិនទាន់ទៅដល់ភពអង្គារផង តែសំរាមទៅដល់មុនបាត់»។

នេះមិនមែនជាលើកទី ១ ឬទី ២ នោះទេដែលអង្គការ NASA បានបង្ហាញអំពី កាកសំណល់នៃបេសកកម្មស្រាវជ្រាវភពអង្គារ ដែលទៅដល់ទីនោះ ព្រោះការចុះចតយានលើផ្ទៃភពអង្គារផ្ទាល់ បានសម្រេចជោគជ័យជាលើកដំបូង តាំងតែពីខែកក្កដា ឆ្នាំ ១៩៩៧ មកម្ល៉េះ ដោយយានស្រាវជ្រាវនោះមានឈ្មោះថា Mars Pathfinder

«មនុស្សមិនទាន់ទៅដល់ភពអង្គារទេ តែសំរាមទៅដល់មុនហើយ» (មានរូបភាព)
សន្ទះស្តុកឆ័ត្រយោងគ្រប់ពីលើយាន Perseverance (NASA)

តែយ៉ាងណា, បេសកកម្មយាន Perseverance ដែលបានទៅដល់ភពអង្គារកាលពីខែកុម្ភៈ ឆ្នាំ២០២១ នោះ ហាក់បានបង្ហាញអំពីដំណើរការជាច្រើន រាប់ចាប់ពីសកម្មភាពនៃគ្រលាស់ឆ័ត្រយោង និងការចុះចតជាច្រើនដំណាក់កាល, ហើយអ្វីដែលកាន់តែពិសេសនោះ គឺកាកសំណល់ជាច្រើនដូចជា ក្រណាត់ឆ័ត្រយោង, សន្ទះស្តុកឆ័ត្រយោងនៅគ្របពីលើយាន និងថង់ស្រោបយានជាដើម។

បេសកកម្មស្រាវជ្រាវភពអង្គារ គឺប្រាកដណាស់ថា លំបាកបំផុត ព្រោះតែការចំណាយធនធានច្រើន, ប្រើប្រាស់ពេលវេលាយូរ និងភាពប្រថុយប្រថានជាច្រើនទៀត ខណៈដំណាក់កាលដំបូងដែលសំខាន់បំផុតនោះ គឺការបញ្ជូនយានដែលត្រូវបានផលិតឡើងនោះ ឲ្យទៅដល់គោលដៅដែលបានកំណត់នៅក្នុងទ្រង់ទ្រាយដើម។

ឆ័ត្រយោងបន្ថយល្បឿននៃយាន Perseverance (NASA)

សម្រាប់បញ្ហាសំរាមលើកភពអង្គារនោះ អាចថាមិនគួរទាន់លើកជាក្តីកង្វល់ឡើយ ដោយសារតែវានៅមានកម្រិតតិចតួចនៅឡើយ ហើយអង្គការ NASA និងដៃគូពាក់ព័ន្ធ ក៏នឹងគិតអំពីការដោះស្រាយប្រធានបទដ៏រសើបនេះផងដែរ សម្រាប់បេសកកម្មនាពេលខាងមុខ។ ក្រុមអ្នករិះគន់បានបន្តលើកឡើងពីបញ្ហានេះ អាចជាការដាស់ស្មារតី អំពីការគិតគូរបញ្ហាសំរាមលើកផែនដីផង និងជាការជំរុញឲ្យបេសកកម្មនានា គួររិះរកវិធីគ្រប់គ្រងសំរាមនៅទីអវកាសផង៕

បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ Eco Watch (ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២)

480×240 Banner