រកឃើញ «ផ្ទាំងថ្មចម្លែក» លើភពអង្គារ ដែលអាចជាតំរុយដល់ការរុករក ដាននៃជីវិត…

286

(អាមេរិក)៖ យានស្រាវជ្រាវភពអង្គារ Perseverance របស់អង្គការ NASA ទើបតែបានរកឃើញ «ផ្ទាំងថ្មមានរូបរាងចម្លែក» ថ្មីមួយទៀត នៅក្នុងរណ្តៅ Jezero នៃភពអង្គារដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ។ Perseverance បានចុះទៅដល់ភពអង្គារ កាលពីខែកុម្ភៈ ឆ្នាម ២០២១ ហើយក្រោយមក NASA បានអះអាងថា Jezero ជាអតីតបឹងស្តុកទឹកដ៏ធំមួយ កាលពីរាប់ពាន់លានឆ្នាំមុន។

រកឃើញ «ផ្ទាំងថ្មចម្លែក» លើភពអង្គារ ដែលអាចជាតំរុយដល់ការរុករក ដាននៃជីវិត…
ផ្ទាំងថ្មមានរូបរាងចម្លែក (Image Credit: NASA)

លទ្ធផលខាងលើនេះ ត្រូវបានចេញផ្សាយដោយអង្គការ NASA កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ (ពេលវេលានៅអាមេរិក) ខណៈយាន Perseverance ក៏បានធ្វើការខួងយកគំរូតាងពីដុំថ្មនោះ ដើម្បីច្រកទុកក្នុងបំពងទីប រង់ចាំបេសកកម្មថ្មី ទៅដឹកយកមកកាន់ភពផែនដីផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របានចាត់ទុកថា រណ្តៅ Jezero អំណោយផលខ្លាំងបំផុត ដល់ការស្រាវជ្រាវស្វែងរកដាននៃជីវិត ដែលអាចធ្លាប់កើតមានកាលពីអតីតកាល នៅលើភពក្រហមនោះ។

យាន Perseverance (NASA)

តាមរយៈគណនី Twitter របស់យាន Perseverance បានឲ្យដឹងថា នេះជាគឺព័ត៌មានដ៏គួរឲ្យរំភើប ខណៈយានបានខួងយកគំរូតាងដុំថ្មីទី ១១ ដើម្បីត្រៀមទុកឲ្យបេសកកម្ម Mars Sample Return ដឹកយកមកកាន់ភពផែនដី។ នៅក្នុងខ្លួនយាន Perseverance មានបំពង់ទីប សម្រាប់ទុកច្រកទុកគំរូតាំងភពអង្គារ រហូតដល់ទៅ ៤៣ បំពង់ឯណោះ៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ SPACE/NASA (ថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២)

480×240 Banner