ចិនក្លាយជាប្រទេសទី ៣ លើលោកដែលរកឃើញ «រ៉ែប្រភេទថ្មីលើព្រះចន្ទ»

702

(ប៉េកាំង)៖ បេសកកម្ម Changé-5 (ឆាងអឺ ទី៥) ដែលបានដឹកនាំគំរូតាង (sample) ជិត ២គីឡូក្រាមពីព្រះចន្ទមកដល់ភពផែនដីវិញ កាលពីខែធ្នូ ឆ្នាំ ២០២០ នោះ ទើបតែបង្កើតរបកគំហើញថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល ដោយក្រុមអ្នកវិទ្យាសាស្ត្រចិន បានវែករកឃើញសារធាតុ «រ៉ែប្រភេទថ្មី» នៅក្នុងកម្ទេចដី-ថ្មព្រះចន្ទនោះ និងត្រូវដាក់ឈ្មោះសម្គាល់ឲ្យថា «Changesite-(Y)»។

sample ព្រះចន្ទបានមកពី Change’-5

ប្រការខាងលើនេះបាននាំឲ្យចិនក្លាយជា ប្រទេសទី នៅលើពិភពលោក ដែលអាចរកឃើញរ៉ែប្រភេទថ្មីលើព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ហើយក៏ជាសារធាតុរ៉ែថ្មីទី ផងដែរ ដែលត្រូវបានរកឃើញនៅលើផ្ទៃរបស់ព្រះចន្ទ។

sample ព្រះចន្ទបានមកពី Change’-5

គួរបញ្ជាក់ថា ការវិភាគ និងរកឃើញរ៉ែ Changesite-(Y) ត្រូវបានធ្វើឡើងដោយ វិទ្យាស្ថានស្រាវជ្រាវទីក្រុងប៉េកាំង ហើយរ៉ែថ្មីនេះមានទម្រង់ជាគ្រាប់គ្រីស្តាល់ទ្រវែង។ ការរកឃើញរ៉ែថ្មីនេះ បានកើតចេញពីការញែកគំរូតាងចំនួនជាង ១៤០,០០០បំណែក ដោយប្រើប្រាស់កាំរស្មីអ៊ិច (X-ray) ប្រកបដោយបច្ចេកវិទ្យាខ្ពស់។

ចិនក្លាយជាប្រទេសទី ៣ លើលោកដែលរកឃើញ «រ៉ែប្រភេទថ្មីលើព្រះចន្ទ»
សារធាតុរ៉ែថ្មី Changesite-(Y) រកឃើញក្នុងបណ្តុំ sample

កាលពីខែធ្នូ ឆ្នាំ២០២០ បេសកកម្ម Changé-5 របស់ចិនបានត្រលប់មកពីឋានព្រះចន្ទ និងទម្លាក់គំរូតាងទម្ងន់ ១,៧៣១ក្រាម (ជាង ១.៧គីឡូក្រាម) លើផ្ទៃផែនដីវិញ ដែលជាសកម្មភាពមិនធ្លាប់កើតមានជាង ៤០ឆ្នាំមកហើយ សម្រាប់មនុស្សជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្រចិនមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចូលរួមក្នុងការសិក្សា គំរូតាងបានមកពីព្រះចន្ទនេះ៕​

សារធាតុរ៉ែថ្មីរកឃើញក្នុងបណ្តុំ sample

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Global Times (ថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner