ជាកាឡាក់២កំពុងរួមបញ្ចូលគ្នា? ការពិតខុសពីការមើលឃើញ…

1,190

(អាមេរិក)៖ កែវយឺតអវកាស Hubble របស់អង្គការ NASA និង ESA បានផ្តិតយករូបភាពដែលបង្ហាញអំពី ហ្គាឡាក់ស៊ីចំនួនកំពុងត្រួតស៊ីគ្នា ហើយហ្គាឡាក់ស៊ីទាំងពីរនេះត្រូវបានដាក់ឈ្មោះថា
SDSS J115331 និង LEDA 2073461។ ទីតាំងរបស់ហ្គាឡាក់ស៊ីទាំងពីរនេះ គឺមានចម្ងាយប្រមាណជាង ពាន់លានឆ្នាំពន្លឺពីភពផែនដីរបស់យើង (មួយឆ្នាំពន្លឺរស្មីហ្នឹង ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

កាឡាក់ស៊ីត្រួតស៊ីគ្នាថតដោយ Hubble (រូបភាពពី NASA/ESA)

បើទោះបីជារូបភាពនេះ ហាក់បង្ហាញអំពីហ្គាឡាក់ស៊ី កំពុងតែរួមបញ្ចូលគ្នា (merging) ក្តី ក៏ក្រុមអ្នកវិទ្យាសាស្ត្រសន្មត់ថា វាជាភាពចៃដន្យនៃការផ្តិតរូបភាព ហើយក៏មិនមានការរួមបញ្ចូលគ្នាអ្វីដែរ។ នៅពេលដែលកាឡាក់ស៊ី ២ ស្ថិតនៅពីមុខកែវលែងរបស់ Hubble ដូចគ្នា នោះនឹងនាំឲ្យការថតបានមើលដូចជាពួកគេកំពុងរួមបញ្ចូលគ្នា, ប៉ុន្តែតាមពិត វាត្រឹមជាការត្រួតស៊ីគ្នាប៉ុណ្ណោះ។

ជាកាឡាក់២កំពុងរួមបញ្ចូលគ្នា? ការពិតខុសពីការមើលឃើញ…
កាឡាក់ស៊ីត្រួតស៊ីគ្នាថតដោយ Hubble (រូបភាពពី NASA/ESA)

រូបភាពនេះគឺជាការសង្កេតមួយ ក្នុងចំណោមការសង្កេតជាច្រើនទៀត របស់តេឡេស្កូបអាវកាស Hubble ដែលផ្តោតលើចំណុចសំខាន់ៗនៃគម្រោង «Galaxy Zoo»«សួនកាឡាក់ស៊ី»។ គម្រោង Galaxy Zoo នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៧ ដែលចេញពីក្រុមអ្នកវិទ្យាសាស្ត្រស្ម័គ្រចិត្តរាប់រយពាន់នាក់ ហើយអ្នកវិទ្យាសាស្រ្តស្ម័គ្រចិត្តទាំងនេះ តែងតែផ្ដិតយករូបភាពបានជារឿយៗ ពាក់ព័ន្ធនឹងកាឡាក់ស៊ី និងទម្រង់នៃការបង្ហាញប្លែកៗ ដែលពេលខ្លះប្រសិនបើគ្មានការបកស្រាយទេ នោះនឹងអាចមានការយល់ច្រលំមិនខាន។

គម្រោង Galaxy Zoo នៃ Hubble

គួរបញ្ជាក់ថា កាលពីអំឡុងនៃការបង្កើតគម្រោង Galaxy Zoo ក្រុមអ្នកវិទ្យាសាស្រ្តស្ម័គ្រចិត្តបានរកឃើញ ហ្គាឡាក់ស៊ីចម្លែកៗ និង អស្ចារ្យដូចជា 3-armed Spiral Galaxies (ក្រុមកាឡាក់ស៊ីដៃ៣) និង Colliding Ring Galaxies (ក្រុមកាឡាក់ស៊ីកំពុងប៉ះទង្គិច ឬរួមបញ្ចូលគ្នា) ជាដើម។ ក្រុមតារាវិទូដែលសម្របសម្រួលគម្រោងនេះ បានដាក់ពាក្យស្នើសុំពេលវេលា ប្រើប្រាស់តេឡេស្កូបអវកាស Hubble បន្ថែមទៀត ដើម្បីអង្កេតមើលបាតុភូតមិនធម្មតា នៃតំបន់ចក្រវាលជ្រៅបំផុតនៃគម្រោង Galaxy Zoo នេះ ប៉ុន្តែជាការពិតចំពោះឬសគល់ នៃការបង្កើតគម្រោងនេះ តាមរយៈការបោះឆ្នោតសាធារណៈជាចម្បង៕

ប្រែសម្រួល៖ សេន ចាន់ប៉ូរ៉ុង (Cambo Space)
ប្រភព៖ NASA/ESA (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner