HOT NEWS: ទីបំផុតយាន DART របស់ NASA បុកអាចម៍ផ្កាយជាស្ថាពរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះ! (VIDEO)

594

(បរទេស)៖ ទីបំផុតនៅវេលាម៉ោង ៦​៖១៤នាទីព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ (ម៉ោងនៅប្រទេសកម្ពុជា) យានអវកាស DART របស់អង្គការ NASA បានហោះទៅបុកអាចម៍ផ្កាយ ឌីម័រហ្វូស (Dimorphos) មានមុខកាត់ ១៦៣ម៉ែត្រ ដែលត្រូវជាព្រះចន្ទរបស់អាចម៍ផ្កាយ ឌីឌីម៉ូស (Didymos) មានមុខកាត់ ៧៨០ម៉ែត្រជាស្ថាពរ ស្ថិតនៅក្នុងទិសដៅបង្វែងដានអាចម៍ផ្កាយមួយគូនេះ ឲ្យចេញពីគន្លងដើម។

ទស្សនាវីដេអូ ៣នាទីចុងក្រោយដែលយាន DART ហោះបុកអាចម៍ផ្កាយ៖

ចង្កោមអាចម៍ផ្កាយ Didymos (រូបថតនៅ ៦នាទីមុនការបុកកើតឡើង)

អង្គការ NASA ត្រូវការពេលត្រួតពិនិត្យបន្តទៀត ថាតើអាចម៍ផ្កាយ ដុំនេះ បានងាករេចេញពីគន្លងដែរ ឬមួយក៏យ៉ាងណា នៅក្រោយការបុករបស់វាយាន DARTNASA ក៏បានអះអាងផងដែរថា សូមគ្រប់គ្នាកុំព្រួយបារម្ភ ព្រោះការធ្វើតេស្តនេះបានកើតឡើងនៅចម្ងាយជាង ១០លានគីឡូម៉ែត្រពីផែនដីយើងឯណោះ ខណៈចង្កោមអាចម៍ផ្កាយ Didymos គ្មានទិសដៅមករកភពផែនដីឡើយ។

HOT NEWS: ទីបំផុតយាន DART របស់ NASA បុកអាចម៍ផ្កាយជាស្ថាពរ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះ!
ចង្កោមអាចម៍ផ្កាយ Didymos (រូបថតនៅ ២នាទីមុនការបុកកើតឡើង)

គួរបញ្ជាក់ថា នេះគឺជាលំហាត់ហ្វឹកហ្វឺនសាកល្បង ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សលោក ដោយបានចំណាយថវិកាជាង ៣០០លានដុល្លារអាមេរិក នៅក្នុងបេសកកម្មបង្វែទិសដៅអាចម៍ផ្កាយរបស់ NASA មានឈ្មោះថា Double Asteroid Redirection Test ឬយើងហៅយ៉ាងខ្លីថា DART ដែលនឹងក្លាយជាខែលការពារដ៏ធំ សម្រាប់ការពារជីវិតលើផែនដី ពីការវាយប្រហារដោយអាចម៍ផ្កាយធំៗនាថ្ងៃអនាគត។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ប្រសិនបើការធ្វើតេស្ត DART ជោគជ័យនោះ យើងនឹងអាចការពារភពផែនដីបាន ក្នុងករណីដែលថ្ងៃមុខមានអាចម៍ផ្កាយដ៏គ្រោះថ្នាក់ណាមួយ ត្រូវបានគេគណនាថា នឹងមានឱកាសហោះមកបុកភពផែនដីនោះ៕

ការបុកបានសម្រេចជាស្ថាពរ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២)

480×240 Banner