HOT NEWS៖ នេះជារូបភាពថ្មីពី James Webb, ជាកាឡាក់ស៊ីពីរកំពុងរួមបញ្ចូលគ្នា!

75

(បរទេស)៖ នេះជារូបភាពកាឡាក់ស៊ីពីរកំពុងរួមបញ្ចូលគ្នា (merging) ស្ថិតនៅចម្ងាយ ២៧០លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ការរួមបញ្ចូលគ្នានេះ បាននិងកំពុងបង្កឲ្យមានការកកើត ផ្កាយថ្មីយ៉ាងច្រើន ហើយក្រុមតារាវិទូអាចគណនាបានថា អត្រាបង្កើតផ្កាយថ្មីៗក្នុងព្រឹត្តការណ៍ merging នោះ គឺច្រើនជាងនៅក្នុងកាឡាក់ស៊ី Milky Way យើងរហូតដល់ជាង ២០ដង។

HOT NEWS៖ នេះជារូបភាពថ្មីពី James Webb, ជាកាឡាក់ស៊ីពីរកំពុងរួមបញ្ចូលគ្នា!
IC 1623 ថតដោយ James Webb (រូបភាពពី NASA ESA CSA)

កាលពីជំនាន់តេឡេស្កូបអវកាស Hubble ផ្តិតបានរូបភាពកាឡាក់ស៊ី merging មួយនេះ (ត្រូវបានដាក់ឈ្មោះជារួមថា IC 1623) គឺអាចឲ្យយើងឃើញត្រឹមធូលីរាងងងឹត (dark dust) មិនសូវភ្លឺខ្លាំងតែប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈសមត្ថភាពផ្តិតយកពន្លឺក្រហមអាំងហ្វ្រា (Infrared Light) របស់តេឡេស្កូបអវកាស James Webb យើងអាចមើលវត្តមានរបស់កាឡាក់ទាំងពីរកំពុងរួមបញ្ចូលគ្នានោះ ដូច្នេះក្នុងរូបភាពថ្មីនេះ។

IC 1623 ថតដោយ Hubble (រូបភាពពី NASA ESA)

គួរបញ្ជាក់ថា សម្រាប់ចំណុចដែលភ្លឺចែងចាំំង ខ្លាំងបំផុតនៅចំកណ្តាលកាឡាក់កំពុងរួមបញ្ចូលគ្នានោះ គឺជាស្នូលរបស់ពួកវានោះឯង ដែលជះពន្លឺខ្លាំងអស្ចារ្យណាស់ រហូតដល់ថ្នាក់បែកចេញជាពន្លឺរីកដូចផ្កា (spikes) នៅក្នុងរូបភាពដែល James Webb ផ្តិតបាន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA ESA CSA (ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២)

480×240 Banner