ត្រៀម! ថ្ងៃទី១៦ ខែវិច្ឆិកា NASA «អាច» ធ្វើតេស្តរ៉ុក្កែត SLS ទៅកាន់ឋានព្រះចន្ទជាថ្មី

127

(អាមេរិក)៖ បន្ទាប់ពីការពន្យារពេលអស់ជាច្រើនសប្តាហ៍រួចមក អង្គការ NASA បានសម្រេចចិត្តកាលពីពេលថ្មីៗនេះថា ការធ្វើតេស្តប្រព័ន្ធរ៉ុក្កែត SLS (Space Launch System) និងយានអវកាស Orion (មិនមានផ្ទុកមនុស្ស) ស្ថិតក្នុងគម្រោងសាកល្បង Artemis 1 ទៅកាន់ឋានព្រះចន្ទនោះ នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ១៖០៤នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅអាមេរិក) ត្រូវនឹងម៉ោង ១៖០៤នាទីរសៀលថ្ងៃដដែល (ម៉ោងនៅកម្ពុជា)។

ប្រព័ន្ធរ៉ុក្កែត SLS ស្តុកយាន Orion និងផ្កាយរណប ១០គ្រឿង (រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ ក្រោយព្យុះហឺរីខិន Nicole បានបោកបក់លើមូលដ្ឋានបាញ់បង្ហោះ Kennedy Space Center ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកានោះ បាននាំឲ្យមានក្តីព្រួយបារម្ភថា កាលធ្វើតេស្តអាចនឹងត្រូវពន្យារពេលទៀត។ ប៉ុន្តែក្រុមជំនាញអង្គការ NASA បានអះអាងថា ព្យុះកំណាច Nicole មិនបានបង្កជាបញ្ហាអ្វីឡើយ ខណៈប្រព័ន្ធរ៉ុក្កែត SLS នៅតែមានសុវត្ថិភាពលើជើងទម្រ Pad 39B ដើម្បីត្រៀមហោះចេញពីភពផែនដីនៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ដូចការគ្រោងទុក។

ត្រៀម! ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា NASA «អាច» ធ្វើតេស្តរ៉ុក្កែត SLS ទៅកាន់ឋានព្រះចន្ទជាថ្មី
ប្រព័ន្ធរ៉ុក្កែត SLS ស្តុកយាន Orion និងផ្កាយរណប ១០គ្រឿង (រូបភាពពីបរទេស)

គួរបញ្ជាក់ថា បញ្ហាលើផ្នែកធុងស្តុកឥន្ធនៈរបស់ SLS បាននាំឲ្យការប៉ុនប៉ងធ្វើតេស្តកាលពីចុងខែសីហា ឆ្នាំ២០២២ ត្រូវផ្អាកទៅវិញភ្លាមៗ និងអូសបន្លាយមកដល់ពេលនេះ។ សម្រាប់នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា បង្អួចនៃការបាញ់បង្ហោះ នឹងបើកចំហចាប់ពីវេលាម៉ោង ១៖០៤រសៀល (ម៉ោងកម្ពុជា) ហើយនឹងត្រូវអូសបន្លាយយូរបំផុត ២ម៉ោង។ ប្រសិនបើមានការខកខានទៀត ពេលវេលាតេស្តជាថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ឬអាចដល់ថ្ងៃទី២៥ ខែវិច្ឆិកា

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២)

480×240 Banner