HOT NEWS: នៅមុននេះបន្តិចរ៉ុក្កែត SLS របស់ NASA ត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីបញ្ជូនយាន Orion សាកល្បងទៅកាន់ឋានព្រះចន្ទ!

68

(ផ្ល័រីដា)៖ នៅវេលាម៉ោងជាង ១៖៤០នាទីរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ (ម៉ោងនៅភ្នំពេញ) រ៉ុក្កែត SLS (Space Launch System របស់ NASA ដែលពាំនាំយាន Orion (មិនមានមនុស្សជិះ) របស់ Boeing បានហោះចាកចេញពីផ្ទៃផែនដី និងឆ្លងកាត់ជាច្រើនដំណាក់កាលរួចមកហើយនូវការផ្តាច់ខ្លួន។

សង្ឃឹមថាអ្វីៗនឹងដំណើរការទៅមុខយ៉ាងល្អ ហើយយាន Orion នឹងត្រូវហោះសាកល្បងជុំវិញព្រះចន្ទ រួចត្រលប់មកចុះចតលើផ្ទៃសមុទ្រភពផែនដីវិញ ស្ថិតក្នុងគម្រោង Artemis 1។

រំលឹកឡើងវិញ៖ បេសកកម្មតេស្ត Artemis 1 ខាងលើនេះបានប្រព្រឹត្តទៅជាថ្មី នៅឯមជ្ឈមណ្ឌល Kennedy Space Center ស្ថិតក្នុងរដ្ឋ Florida ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ វាជាការបាញ់បង្ហោះប្រព័ន្ធរ៉ុក្កែត SLS ដែលមានផ្ទុកយាន អូរ៉ៃអិន (Orion) ផលិតដោយក្រុមហ៊ុន Boeing និងផ្កាយរណបខ្នាតតូច (Cubsat) ចំនួន ១០គ្រឿងទៀត។

យាន Orion ដែលជាតួអង្គសំខាន់ជាងគេបំផុតនោះ នឹងចាកចេញពីភពផែនដីបន្តិចម្តងៗ តាមរយៈដំណើរគោចរជារង្វង់ៗ រហូតដល់វាអាចទៅជ្រៀតចូលគន្លងគោចរឋានព្រះចន្ទ ហើយបន្ទាប់មកទើបយានដែលមានសមត្ថភាព អាចផ្ទុកមនុស្ស ០៤នាក់នេះ នឹងគោចរជុំវិញព្រះចន្ទ ហើយបកត្រលប់មកទម្លាក់ខ្លួន លើមហាសមុទ្រផែនដីវិញ ដោយដំណើរការទាំងមូលនឹងត្រូវចំណាយពេល ៤២ថ្ងៃ។

HOT NEWS: នៅមុននេះបន្តិចរ៉ុក្កែត SLS របស់ NASA ត្រូវបាញ់បង្ហោះចេញពីផែនដី ដើម្បីបញ្ជូនយាន Orion សាកល្បងទៅកាន់ឋានព្រះចន្ទ!

ប្រសិនបើការធ្វើតេស្តលើនេះជោគជ័យ អង្គការ NASA នឹងខិតកាន់តែកៀក ការនាំមនុស្សទៅកាន់ឋានព្រះចន្ទឡើងវិញ ដើម្បីបោះមូលដ្ឋានស្រាវជ្រាវ ជាអចិន្ត្រៃយ៍តែនៅទីនោះតែម្តង ដោយចាប់ផ្តើមជាផ្លូវការនៅឆ្នាំ២០២៤ ឆាប់ខាងមុខនេះ៕

ប្រែសម្រួល៖ Cambo Space, ប្រភព និងរូបភាព៖ NASA

480×240 Banner