ឱ​ផែនដី​ដ៏​អស្ចារ្យ! ត្រី​បា​ឡែ​ន​ប្រភេទ​នេះ «រក្សា​វត្តមាន ៥០០លាន​ឆ្នាំ មកហើយ» ដោយ​គ្រោងឆ្អឹង​ទើប​រកឃើញ​នេះ មាន​អាយុកាល…

219

អេ​ហ្ស៊ី​ប៖ ហ្វូ​ស៊ី​ល​ត្រី​បា​ឡែ​ន​អាយុកាល ៣៧លាន​ឆ្នាំ ត្រូវបាន​គេ​ដាក់តាំង​បង្ហាញ​ដល់​ភ្ញៀវទេសចរ​នៅក្នុង​សប្ដាហ៍​នេះ នៅឯ​តំបន់​បុរាណវិទ្យា វ៉ា​ឌី អាល់ ហ៊ី​តាន (Wadi Al-Hitan) ឬ​ជ្រលង​នៃ​ត្រី​បា​ឡែ​ន ដែល​ស្ថិតនៅក្នុង​តំបន់​រដ្ឋបាល ហ្វា​យួ​ម (Fayoum) ប្រទេស​អេ​ហ្ស៊ី​ប។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១។

Wadi Al-Hitan គឺជា​តំបន់​បុរាណវិទ្យា​មួយ​របស់​អេ​ហ្ស៊ី​ប ដែល​ត្រូវបាន​បញ្ចូល​ជា​តំបន់​អភិរក្ស នៃ​បញ្ជី​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ UNESCO កាលពី​ឆ្នាំ១៩៨០ ហើយ​បើតាម​ក្រុម​អ្នក​បុរាណវិទ្យា តំបន់​នេះ​ក៏​ធ្លាប់ជា​ផ្នែក​មួយ​នៃ​សមុទ្រ Tethys Sea ផងដែរ​កាលពី ៥០លាន​ឆ្នាំមុន មុននឹង​វា​ប្រែក្លាយជា​ដីគោក​ហើយ។

គួរ​បញ្ជាក់ថា គ្រោងឆ្អឹង​ត្រី​បា​ឡែ​ន​ប្រភេទ​នេះ​ដំបូង​បំផុត ត្រូវបាន​គេ​រកឃើញ​តាំងតែ​ពី​ឆ្នាំ១៩០២ មកម្ល៉េះ ហើយ​វា​ជា​ពូជពង្ស​ត្រី​បា​ឡែ​ន ដែលមាន​វត្តមាន​នៅលើ​ផែនដី​យើង ៥០០លាន​ឆ្នាំ​មកហើយ។ ចង់ដឹងថា​វា​មាន​ទំ​ធំ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​យ៉ាង​ខ្លះ​នោះ សូម​ទស្សនា​កម្រង​រូបភាព​គ្រោងឆ្អឹង​ត្រី​បា​ឡែ​ន​នេះ ដូចខាងក្រោម៖

480×240 Banner