ព្រឹត្តិការណ៍កីឡា FIFA World Cup ២០២២ នៅប្រទេសកាតា ជាព្រឹត្តិការណ៍គ្មានផ្សែងថ្នាំជក់ និងគ្មានគ្រឿងស្រវឹង

88

(កាតា)៖ Page ផ្លូវការរបស់អង្គការសុខភាពពិភពលោក World Health Organization បានឱ្យដឹងថា ថ្នាំជក់ បារីអេឡិចត្រូនិក (វេប) និងគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលប្រារព្ធនៅប្រទេសកាតា នាឆ្នាំ២០២២នេះ។

ការអនុវត្តកីឡាគ្មានផ្សែងបារី វិធានការថ្នាំជក់ និងគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ គឺជាគោលដៅភាពជាដៃគូពិសេសរវាង សហព័ន្ធបាល់ទាត់ FIFA រដ្ឋាភិបាលប្រទេសកាតា និងអង្គការសុខភាពពិភពលោក ដើម្បីធានាថា អ្នកគាំទ្រទាំងអស់អាចរីករាយជាមួយខ្យល់អាកាសគ្មានផ្សែងថ្នាំជក់ និងបរិយាកាសល្អដែលមិនបង្កដោយការប្រើប្រាស់គ្រឿងស្រវឹង ក៏ដូចជាធានាឱ្យព្រឹត្តិការណ៍មួយនេះប្រកបដោយសុខុមាលភាពល្អនិងសុវត្ថិភាព។

វិធានការហាមឃាត់ខាងលើនេះគឺស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានគោលបំណងការពាសិទ្ធិរបស់មនុស្សក្នងការដកដង្ហើមខ្យល់ស្អាត គ្មានការបំពុលដោយសារធាតុបង្កមហារីក សារធាតុគ្រោះថ្នាក់ផ្សេងៗ ។ នេះបេីយោងPage World Health Organization

ប្រភពដដែលបានឱ្យដឹងទៀតថា ថ្នាំជក់នៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈដ៏ធំបំផុតដែលបានសម្លាប់មនុស្សជុំវិញពិភពលោក 7លាននាក់ក្នុងមួយឆ្នាំពីការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និង 1.2 លាននាក់ទៀត ពីផលប៉ះពាល់នៃផ្សែងថ្នាំជក់។

អ្នករៀបចំការប្រកួតបានចាត់វិធានការជាគោលដៅដើម្បីធានាថា អ្នកគាំទ្រអាចរីករាយនឹងការប្រកួតដោយមិនប៉ះពាល់នឹងផ្សែងថ្នាំជក់ និងសកម្មភាពអវិជ្ជមានផ្សេងៗពីការប្រើប្រាស់គ្រឿងស្រវឹង។

លោក Vinayak Prasad ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ដែរថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកាតាក្នុងឆ្នាំ 2022 ផ្តល់នូវឱកាសដ៏មានឥទ្ធិពលមួយដើម្បីទទួលយកកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងថ្នាំជក់ជាសកលទៅកាន់កម្រិតថ្មីមួយ។ ( https://bit.ly/3U4TVS3 ) ។

ជាមួយគ្នានោះបេីតាមលោក GIANNI INFANTINO ប្រធាន FIFA បានឱ្យដឹងដែរថា ការហាមឃាត់ការប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋានមិនមែនមានតែនៅប្រទេសកាតាប៉ុណ្ណោះទេ នៅប្រទេសបារាំង ព័រទុយហ្គាល់ អេស្ប៉ាញ ស្កុតឡេន សុទ្ធតែមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិវេណកីឡាដ្ឋាន ។ លោកបានបញ្ជាក់ថា ប្រសិនបើអ្នកមិនផឹកគ្រឿងស្រវឹងរយៈពេល៣ម៉ោង អ្នកនៅតែរស់។ https://bit.ly/3AICjEJ៕

ព្រឹត្តិការណ៍កីឡា FIFA World Cup ២០២២ នៅប្រទេសកាតា  ជាព្រឹត្តិការណ៍គ្មានផ្សែងថ្នាំជក់ និងគ្មានគ្រឿងស្រវឹង
480×240 Banner