គ្រោះថ្នាក់មែន! អាចម៍ផ្កាយធំប៉ុនឡានក្រុង «ទើបហោះឆាបផែនដី ក្នុងគម្លាតជិតជាងព្រះច័ន្ទ» ហើយនឹងហោះមកមួយទៀតនៅ ១០ថ្ងៃខាងមុខ!
(វ៉ាស៊ីនតោន)៖ អាចម៍ផ្កាយមួយដុំទំហំប៉ុនរថយន្តក្រុង បានហោះមកឆាបផែនដីយើង ក្នុងគម្លាតជិតជាងព្រះច័ន្ទទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្ត្រ-អវកាស Space.com នៅរសៀលថ្ងៃអង្គារ ទី០៣ តុលា ឆ្នាំ២០១។
![]()
បើតាមអង្គការ NASA ដុំថ្មអវកាសខាងលើឈ្មោះ 2017 SX17 ដែលមានមុខកាត់ ០៨ម៉ែត្រ និងត្រូវបានប្រទះឃើញកាលពីពេលថ្មីៗ ពោលគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នោះ បានធ្វើដំណើរមកក្បែរភពរបស់យើង ត្រឹមចម្ងាយ ៨៧,០៦៥គីឡូម៉ែត្រ នៅក្នុងល្បឿនប្រមា ២៦,៣១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្រះច័ន្ទធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈចម្ងាយ៣៨៤,៤០០គីឡូម៉ែត្រ។
![]()
គួរបញ្ជាក់ថា ក្រៅពីនេះនៅប្រហែលជា ១០ថ្ងៃខាងមុខ គឺនៅថ្ងៃទី១២ ខែតុលានេះ អាចម៍ផ្កាយមួយដុំផ្សេងទៀតមានឈ្មោះថា 2012 TC4 ក៏នឹងហោះឆ្លងកាត់ផែនដីផងដែរ ប៉ុន្តែក្នុងចម្ងាយជិតជាងអាចម៍ផ្កាយ 2017 SX17 គឺតែ ៤៣,៥០០គីឡូម៉ែត្រ ប៉ុណ្ណោះពីផ្ទៃផែនដី។ អាចម៍ផ្កាយ 2012 TC4 ត្រូវគេប៉ាន់ប្រមាណថា មានមុខកាត់ចន្លោះពី ១២ម៉ែត្រ ទៅ ២៧ម៉ែត្រ ដែលជាប្រភេទដូចគ្នាទៅនឹងដុំថ្មអវកាស ដែលបានផ្ទុះឡើងនៅលើទីក្រុង Chelyabinsk នៃប្រទេសរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០១៣៕

