ស្វែងយល់! «មូលហេតុទាំង ៥ ដែលបង្ខំឲ្យមនុស្ស ត្រូវតែទៅរស់នៅលើឋានព្រះច័ន្ទ និងភពអង្គារ» ឲ្យបាននៅក្នុងសតវត្សរ៍នេះ!
(បរទេស)៖ វាពិតជារឿងអន្ទះសារខ្លាំង សម្រាប់អ្នកដែលស្រឡាញ់ពិភពវិទ្យាសាស្ត្រ និងអវកាស ដោយសារតែការស្រាវជ្រាវ និងរបកគំហើញបច្ចុប្បន្ននេះ គឺយឺតជាងអ្វីៗដែលពួកគេរំពឹងទុក ឬចង់ឃើញទៅទៀត ប៉ុន្តែសូមចងចាំថា សមត្ថភាពមនុស្សមានកំណត់ ហិរញ្ញវត្ថុមានកម្រិត ហើយមនុស្សខ្លួនឯងក៏ត្រូវការការសហការគ្នាទៀត ទើបអាចសម្រេចអ្វីមួយទៅបានយ៉ាងរលូន ជាពិសេសគឺការនាំមនុស្សទៅភពអង្គារ និងការកសាងមូលដ្ឋានលើឋានព្រះច័ន្ទ។
ទោះបីជាបែបនេះក្តី ផែនការជាច្រើនណាស់មកហើយ ត្រូវបានសម្រេចចេញ ដោយទីភ្នាក់ងារអវកាសល្បីៗលើលោក ដូចជាទីភ្នាក់ងារអវកាសអាមេរិក NASA, ទីភ្នាក់ងារអវកាសអឺរ៉ុប ESA, ទីភ្នាក់ងារអវកាសរុស្ស៊ី រួមទាំងបណ្តាប្រទេសដែលកំពុងរីកចំរើនថ្មីៗខាងវិស័យអវកាស ដូចជាឥណ្ឌា ចិន អូស្ត្រាលី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ ក៏កំពុងស្វះស្វែងរករបកគំហើញថ្មីៗ ដើម្បីសម្រេចគោលដៅ ទៅតាមអ្វីដែលពួកគេចង់បាន។
ខាងក្រោមនេះជាមូលហេតុចម្បងទាំង ៥ ដែលនាំឲ្យមនុស្ស ត្រូវតែទៅរស់នៅភពអង្គារ និងឋានព្រះច័ន្ទ នៅក្នុងសតវត្សរ៍ទី២១នេះ៖
១៖ ភាពកកកុញនៃប្រជាជនលើភពផែនដី ហើយបើតាមតួលេខប្រជាជនសព្វថ្ងៃ (ជាង ៧ពាន់លាននាក់) យើងត្រូវការផែនដីរហូតដល់ ៥ ទើបអាចគ្រប់តម្រូវការ។

២៖ គ្រោះធម្មជាតិកាន់តែសាហាវៗ មានដូចជាព្យុះ រញ្ជួយផែនដី ភាពរារាំងស្ងួត និងការប្រែប្រួលប្រព័ន្ធអេកូឡូស៊ី។

៣៖ សង្គ្រាម និងជំងឺកាចសាហាវផ្សេងៗ ដែលកើតមានឡើងជាបន្តបន្ទាប់។

៤៖ អ្នកវិទ្យាសាស្ត្រអះអាងថា រយៈពេលតែ ៥០ឆ្នាំទៀតប៉ុណ្ណោះផែនដីនឹងកាន់ពិបាករស់នៅ ជាពិសេសនោះ គឺការកើនឡើងកម្តៅពិភពលោក។

៥៖ ភពអង្គារ និងឋានព្រះច័ន្ទ ជាទីកន្លែងដែលមនុស្ស នឹងងាយសម្របខ្លួនជាងកន្លែងផ្សេងៗទាំងអស់ ហើយមនុស្សក៏បានសិក្សាស៊ីជម្រៅ អំពីបុគ្គលិកលក្ខណៈនៃទីឋានទាំងពីរនេះ ច្រើនឆ្នាំមកហើយដែរ៕

