ទោះបីមានការហាមឃាត់ពីរាជរដ្ឋាភិបាល តែការលក់និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហនៅតាមបណ្ដាញសង្គម

148

(ភ្នំពេញ)៖ យុវជនឆ្នើមដែលបានចូលរួមប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ៖ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម បានបញ្ជាក់ថា ទោះបីជាបារីអេឡិចត្រូនិកបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព ហើយត្រូវបានរដ្ឋាភិបាលចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ ការលក់ និងចែកចាយរួចហើយ ប៉ុន្តែសព្វថ្ងៃនេះការលក់និងការចែកចាយបារីអេឡិចត្រូនិកនៅតែមានយ៉ាងចំហរនៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នាតាមរយៈមិត្តភ័ក្រ ដែលនាំឱ្យសិស្សសាលាជាច្រើនបានទិញមកប្រើប្រាស់។

កម្មវិធីប្រកួតវោហារស័ព្ទ បានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា ក្នុងគោលបំណងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុម និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា ដែលបានធ្វើឡើងក្រោវត្តមានលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមានការចូលរួមពីលោក មុំ គង់ នាយក ប្រតិបត្តិអង្គការចលនា ដើម្បីយុវជនកម្ពុជា រួមទាំងមានយុវជន សិស្សានុសិស្សជាច្រើនរូបទៀតផងដែរ។

យុវជនឆ្នើមរូបនេះ បានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផល ប៉ះពាល់ឡើយ។

យុវជនរូបនេះ បានបន្ថែមថា ដើម្បីបង្ការយុវជនពីការអូសទាញឱ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ សូមស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលប់បំបាត់ការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមផងដែរ។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះបារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត៕

លោកស្រី សឿ សុជាតា បានឱ្យដឹងថា ក្រុមហ៊ុន បារីអេឡិចត្រូវនិចសព្វថ្ងៃនេះ បានបំភ័ន្តស្មារតីរបស់យុវជបជំនាន់ក្រោយ តាមរយៈរូបរាងក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម ដើមទាក់ទាញអារម្មណ៍របស់យុវជន ដូចជាមានរូបរាងដូចជាប៊ិចមួួយពេលខ្លះ ហើយមានពណ៍ស្រស់ស្អាត ដែលធ្វើឱ្យមនុស្សជក់ចិត្ត ប្រើប្រាស់របស់វា

ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងនោះបានបន្តផ្សព្វផ្សាយយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ហើយជាពិសេសនោះតាមបណ្តាញគ្រប់រូបភាព ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងតែលើកទឹកចិត្តឱ្យយុវជនខ្មែរ ដើរឱ្យទាន់និងបណ្តាញឌីជីថល កុំជឿលើការបោកប្រាស់របស់ក្រុមហ៊ុននោះ បានឱ្យសោះ ហើយស្របពេលឃើញសកម្មភាពទាំងនោះ រួមគ្នាជួយបន្តប្តឹងទៅដល់កម្លាំងសមត្ថកិច្ច

លោកស្រី សឿ សុជាតា ក៏បានបន្តអំពាវនាវឱ្យយុវជនទាំងអស់ចូលរួមលុបបំបាត់បារីអេឡិចត្រូនិចនេះ ឱ្យបានគ្រប់ៗគ្នា ទាំងនៅក្នុងសាលា និងក្រៅសាលាផងដែរ និងបានបង្ករអំពាវនាវដល់ពណ្តាគណៈគ្រប់គ្រងតាមសាលារៀន លោកគ្រូ អ្នកគ្រូ ចូលរួមទាំងអស់គ្នា បង្កើតសកម្មភាពលុបបំបាត់ ការប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទទាំងអស់ នៅតាមគ្រឹះស្ថានសិស្សា និងនៅក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យធនធានមនុស្សរបស់យើង អាចឆ្លើយតបទៅនឹងតម្រូវការសង្គមផងដែរ៕

480×240 Banner