មានតំរុយពីប្រហោងខ្មៅបុកគ្នា! ក្រុមតារាវិទូ «ចាប់បានរលកសញ្ញា Back Holes បុកចូលគ្នា» នៅកាឡាក់ស៊ីផ្សេងពីយើង…
(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រ ដែលកំពុងតាមប្រមាញ់ស្វែងរកហេតុការណ៍ប៉ះទង្គិចគ្នារវាងប្រហោងខ្មៅ (Black Hole) គួរតែបង្វែរកែវភ្នែករបស់ពួកគេ ឆ្ពោះទៅកាន់តំបន់ជាយខាងក្រៅ ដែលស្ងប់ស្ងាត់នៃបណ្តាកាឡាក់ ដែលមានលក្ខណៈស្រដៀងទៅនឹងកាឡាក់ស៊ី Milky Way របស់យើង។ នេះបើតាមការសិក្សាថ្មីមួយ ដកស្រង់ដោយវែបសាយវិទ្យាសាស្ត្រ-អវកាស space.com នៅព្រឹកថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១។

កាលពីចុងឆ្នាំ២០១៥ ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការចាប់សញ្ញាបានដោយផ្ទាល់ជាលើកដំបូង នៃរលកសញ្ញាទំនាញ Gravitational Wave ដែលរសាត់អណ្តែតនៅក្នុងទីអវកាស។ គិតមកទល់ពេលនេះ ក្រុមតារាវិទូបានប្រទះឃើញរលកសញ្ញានេះ ដាច់ដោយឡែកពីគ្នា ចំនួន ០៤ហើយ ដែលមានប្រភពមកពីការប៉ះទង្គិច ក៏ដូចជារួមបញ្ចូលគ្នារវាងប្រហោងខ្មៅ។ បាតុភូតច្របាច់បញ្ចូលគ្នានៃប្រហោងខ្មៅ ទំហំធំជាងម៉ាសព្រះអាទិត្យចន្លោះពី ២០ទៅ៥០ដងទាំងនេះ មិនធ្លាប់ដែលត្រូវបានឃ្លាំមើលដោយផ្ទាល់ ពីមុនមកឡើយ។

គួរឲ្យសោកស្តាយ ឧបករណ៍សម្រាប់ចាប់រលកសញ្ញា Gravitational Wave មានផលលំបាកជាខ្លាំង ដើម្បីកំណត់ទីតាំងដែលហេតុការណ៍ប្រហោងខ្មៅទង្គិចគ្នាទាំងនោះ កើតមានឡើង។ យ៉ាងណាមិញ ការសិក្សាថ្មីមួយបង្ហាញថា តំបន់ជាយខាងក្រៅដែលស្ងប់ស្ងាត់ នៃកាឡាក់រាងគូទខ្យង ដែលមានលក្ខណៈស្រដៀងនឹងកាឡាក់ស៊ី Milky Way របស់យើង តែធំជាងនោះ គឺជាកន្លែងដ៏ប្រសើរ ដើម្បីតាមស្វែងរកព្រឹត្តិការណ៍នេះ៕

![]()
