(៨/តុលា/១៩៩២)៖ យាន Pioneer 12 ទម្លាក់ខ្លួនចូលបរិយាកាសភពសុក្រ (Venus)

467

(បរទេស)៖ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៩២ (៣១ឆ្នាំមុន) យាន ផាយអូនៀ ១២ (Pioneer 12) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក បានរំលាយខ្លួនឯងនៅក្នុងបរិយាកាសដ៏ក្រាស់របស់ ភពសុក្រ (Venus) ដែលជាភពស្ថិតនៅលេខរៀងទី ២ បន្ទាប់ពីព្រះអាទិត្យ។

យាន Pioneer 12 ឬដែលមានឈ្មោះមួយទៀតថា Pioneer Venus Orbiter បានចំណាយពេល ១៤ឆ្នាំ គោចរជុំវិញភពសុក្រ ដោយស្ថិតក្នុងគោលដៅសិក្សាអំពីបរិយាកាសភពនោះ។ យាននេះមានបំពាក់នូវឧបករណ៍ ដើម្បីសិក្សាអំពីរបៀបដែលស្រទាប់អ៊ីយ៉ុង (ionosphere) និងដែនម៉ាញេទិច (magnetic field) ធ្វើប្រតិកម្មជាមួយនឹងភាគល្អិត (charged particles) ដែលជះមកលើភពនេះតាមរយៈខ្យល់ព្រះអាទិត្យ (solar wind)

យាន Pioneer 12 (Credit: NASA)

យាន Pioneer 12 ក៏ធ្លាប់គោចរទៅអង្កេតផ្កាយដុះកន្ទុយ Halley នៅពេលដែលវត្ថុអវកាសនេះ គោចរកាត់ភពសុក្រផងដែរ។ នៅពេលដែលយាននេះអស់ឥន្ធនៈ កម្លាំងគោចររបស់វាជុំវិញភពសុក្រ ក៏ថយចុះបន្តិចម្តងៗ ហើយនៅទីបំផុតវាក៏ទម្លាក់ខ្លួន និងបុកបរិយាកាសភពសុក្រតែម្តង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៩២។

(៨/តុលា/១៩៩២)៖ យាន Pioneer 12 ទម្លាក់ខ្លួនចូលបរិយាកាសភពសុក្រ (Venus)
ភពសុក្រ (Venus) (Credit: Pablo Carlos Budassi)

គួរបញ្ជាក់ថា Pioneer 12 ឬមានឈ្មោះមួយទៀតថា Pioneer Venus 1 គឺជាយានដំបូងរបស់ NASA ដែលត្រូវបានបញ្ជូនទៅសិក្សាបរិយាកាសភពសុក្រ និងត្រូវបានបាញ់បញ្ជូនចេញពីផែនដី កាលពីខែឧសភា ឆ្នាំ១៩៧៨ និងជ្រៀតចូលគន្លងគោចរជុំវិញភពសុក្របានសម្រេចនៅខែធ្នូ ឆ្នាំដដែល៕

ការបាញ់បញ្ជូន Pioneer 12 ទៅភពសុក្រកាលពីខែឧសភា ឆ្នាំ១៩៧៨ (រូបភាពពី NASA)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣)

480×240 Banner