Breaking News! នេះជាទិដ្ឋភាពភពអ៊ុយរ៉ានុស (Uranus) ផ្តិតដោយ James Webb! (មានវីដេអូ)

797

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបង្ហាញនូវរូបភាព ដែលត្រូវបានផ្តិតយកតាំងតែពីដើមខែកញ្ញា ឆ្នាំ២០២៣ លើប្រព័ន្ធភពអ៊ុយរ៉ានុស (Uranus) ដែលជាភពស្ថិតនៅលេងរៀងទី និងចម្ងាយជិត ៣ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។ តាមរយៈរូបភាពក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) នេះ យើងអាចឃើញខ្សែក្រវ៉ាត់ដុំថ្ម (Rings) យ៉ាងច្បាស់ និងចែងចាំង ព័ទ្ធជុំវិញភពអ៊ុយរ៉ានុស ព្រមទាំងទិដ្ឋភាពពិសេសៗជាច្រើន នៅលើផ្ទៃពពកឧស្ម័នរបស់វាផងដែរ។

ភពអុយរ៉ានុសថតដោយ James Webb កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (Credit: NASA, ESA, CSA, STScI)

រូបភាពថ្មីដែលត្រូវបានផ្តិតយកដោយ ឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាជិត NIRCam នេះអាចឲ្យយើងមើលឃើញពីលក្ខណៈពិសេស និងលម្អិតនៃតំបន់ពណ៌សលើប៉ូលខាងជើង (North Polar Cap) ដែលបង្ហាញវត្តមានតាមរដូវនៅលើភព Uranus។ យើងក៏ឃើញមានវត្តមាន ព្យុះមួយចំនួន ដែលស្ថិតនៅជិតផ្នែកខាងលើនៃ North Polar Cap និងនៅខាងក្រោមនៃជាយភាគខាងត្បូងនៃ North Polar Cap នោះផងដែរ។

ភពអុយរ៉ានុសថតដោយ James Webb កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (Credit: NASA, ESA, CSA, STScI)

ប្រសិនបើថ្ងៃអនាគត ​មនុស្ស​ចង់​បញ្ជូន​យានអវកាស​ទៅ​ទស្សនា​ភព​អ៊ុយរ៉ានុស​ឲ្យ​កៀកតែម្តង​នោះ យើងចាំបាច់​ត្រូវ​យល់​ពីរបៀប​បញ្ជាយាន ឲ្យបញ្ជ្រៀតចូលទៅកាន់គន្លងគោចរកៀកភពនោះ ដោយត្រូវគេចចេញពីកម្ទេចកម្ទីដុំថ្មនៅក្នុង Rings ជាច្រើនស្រទាប់របស់អ៊ុយរ៉ានុស។ យានពីផែនដីតែ ប៉ុណ្ណោះ ធ្លាប់បានហោះកាត់ និងផ្តិតរូបភាពមួយចំនួននៅប្រព័ន្ធភពអ៊ុយរ៉ានុស នោះគឺ Voyager 2 កាលពីខែមករា ឆ្នាំ១៩៨៦ ក្នុងគម្លាតកៀកបំផុត ៨១,៥០០km

ភពអុយរ៉ានុសថតដោយ James Webb កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (Credit: NASA, ESA, CSA, STScI)

សម្រាប់ភ្នែកមនុស្សយើង ឬសូម្បីតែតេឡេស្កូបអង្កេតពន្លឺធម្មតាៗ (Visible Light) ពិតជាមិនអាចមើលឃើញ Rings និងពន្លឺព្រះចន្ទធំៗជុំវិញអ៊ុយរ៉ានុសដូចជា រូបភាពផ្តិតដោយ James Webb នេះឡើយ។ តាមរយៈកាមេរ៉ា NIRCam របស់ Webb យើងអាចឃើញពន្លឺខៀវៗនៃព្រះចន្ទធំៗ ដែលស្ថិតនៅរាងឆ្ងាយពី Rings របស់អ៊ុយរ៉ានុសដូចជា Oberon, Titania, Umbriel, Miranda និង Ariel ជាដើម។ យើងក៏មានឃើញផងដែរនូវព្រះចន្ទតូចៗរបស់ Uranus ដែលស្ថិតនៅក្បែរៗ Rings នោះ។

Breaking News! នេះជាទិដ្ឋភាពភពអ៊ុយរ៉ានុស (Uranus) ផ្តិតដោយ James Webb! (មានវីដេអូ)
ភពអុយរ៉ានុសថតដោយ James Webb កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (Credit: NASA, ESA, CSA, STScI)

គួរបញ្ជាក់ថា ដោយសារតែការផ្អៀងខ្លួនឯងរហូតដល់ទៅ ៩៨ដឺក្រេ នៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យនោះ ទើបធ្វើឲ្យរដូវនានាលើភពអ៊ុយរ៉ានុស អូសបន្លាយក្នុងរយៈពេលយូរខ្លាំងជាងគេបង្អស់ ក្នុងចំណោមភពផ្សេងៗទៀត។ សម្រាប់ពេល ១/៣ នៃរយៈពេល ១ឆ្នាំរបស់អ៊ុយរ៉ានុស (១ឆ្នាំនៃអ៊ុយរ៉ានុស ស្មើនឹង ៨៤ឆ្នាំនៅលើផែនដី) ពន្លឺព្រះអាទិត្យអាចចាំងតែទៅលើប៉ូលមួយ របស់ភពឧស្ម័នយក្សនេះប៉ុណ្ណោះ ដោយប្រការនេះមានន័យថា ប៉ូលមួយទៀតរបស់អ៊ុយរ៉ានុសត្រូវជួបរដូវត្រជាក់ (winter) ដែលអូសបន្លាយស្មើនឹងរយៈពេល ២១ឆ្នាំលើផែនដី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣)
(Credit: NASA, ESA, CSA, STScI)

480×240 Banner