អបអរយានជប៉ុន «SLIM» ជ្រៀតចូលគន្លងគោចរព្រះចន្ទបានសម្រេច និងត្រៀមចុះចតនៅឆ្នាំ២០២៤

802

(បរទេស)៖ ដំណាក់កាលជោគជ័យទីមួយ បានកើតមានឡើងនៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះសម្រាប់យានជប៉ុន SLIM ក្នុងជ្រៀតចូលក្នុងគន្លងគោចរជុំវិញឋានព្រះចន្ទ ខណៈប្រទេសជប៉ុនទាំងមូល កំពុងរង់ចាំមើលការចុះចតយានដំបូងរបស់ខ្លួននៅលើផ្ទៃព្រះចន្ទ ដែលនឹងកើតឡើងនៅដើមឆ្នាំក្រោយ

(Image Credit: JAXA)

យានចុះចត (Lander) មានឈ្មោះថា SLIM ខាងលើនេះ ត្រូវបានអង្គការអវកាសជប៉ុន JAXA អះអាងថា បានជ្រៀតចូលក្នុងគន្លងគោចរព្រះចន្ទ ដោយជោគជ័យកាលពីវេលាម៉ោង ៤៖៥១ល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងតូក្យូ)។ បច្ចុប្បន្ននេះយាន SLIM កំពុងគោចរជុំវិញព្រះចន្ទក្នុងគន្លងរវាងពងក្រពើ ដោយប្រើប្រាស់ពេល ៦.៤ម៉ោង ក្នុងការគោចរមួយជុំ ហើយសម្រាប់ការគោចរកៀកផ្ទៃព្រះចន្ទបំផុតគឺ ៦០០km និងឆ្ងាយបំផុត ៤,០០០km

អបអរយានជប៉ុន «SLIM» ជ្រៀតចូលគន្លងគោចរព្រះចន្ទបានសម្រេច និងត្រៀមចុះចតនៅឆ្នាំ២០២៤
(Image Credit: JAXA)

គួរបញ្ជាក់ថា យាន SLIM ដែលមានផ្ទុកកូនយានចល័តនៅក្នុងនោះ នឹងធ្វើការចុះចតលើផ្ទៃព្រះចន្ទនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើជប៉ុនអាចក្លាយជាប្រទេសទីបន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ចិន និងឥណ្ឌា ដែលអាចចុះចតយានដោយជោគជ័យលើព្រះចន្ទដែរឬមួយក៏អត់។ ទស្សនាវីដេអូ (រំលឹក) អំពីបេសកកម្ម SLIM និង XRISM របស់ជប៉ុនខាងក្រោមនេះ៖

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/JAXA (ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣)

480×240 Banner