តើប្រទេសណាលើភពផែនដី បានឆ្លងចូលឆ្នាំ២០២៤ មុនគេ? (មានវីដេអូ)

2,273

(បរទេស)៖ ជាការពិតណាស់ល្វែងម៉ោងលើផែនដី គឺមនុស្សជាអ្នកបង្កើតឡើងប៉ុណ្ណោះ ប្រការនេះហើយទើបយើងអាចកំណត់ពេលវេលា ទៅតាមតំបន់និមួយៗបាន ព្រោះតែភពផែនដីមានរាងមូលនោះអី។ ដូច្នេះ, តើប្រទេសណាលើផែនដីនេះ ឈានជើងចូលឆ្នាំ២០២៤ មុនគេ?

(Video from Cambo Space Edu’s YouTube Channel)
តើប្រទេសណាលើភពផែនដី បានឆ្លងចូលឆ្នាំ២០២៤ មុនគេ? (មានវីដេអូ)
(រូបភាពពីបរទេស)

យោងតាមល្វែងម៉ោងលើផែនដី កោះធំ គ្រីស្មាក់ ឬ គិរីទីមេទី (Christmas or Kiritimati) នៃប្រទេសគិរីបាទី (Kiribati) បានឆ្លងចូលឆ្នាំ២០២៤ មុនគេបាត់ទៅហើយនៅ គឺកាលពីម៉ោង ១២៖០០នាទីអធ្រាត្រឈានចូលថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសគិរីបាទី) ត្រូវនឹងម៉ោង ៥៖០០នាទីល្ងាចថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា)។

កោះធំ Christmas Island ឬ Kiritimati របស់ប្រទេសគិរីបាទី (Kiribati) (Image Credit: Google Earth/Map)

គួរបញ្ជាក់ថា គិរីបាទីជាប្រទេសដីកោះដែលមានប្រជាជនសរុបជាង ១៣៣,០០០នាក់ (ស្ថិតិនៅឆ្នាំ២០២៣) រស់នៅលើផ្ទៃដីសរុប ៨១១.២គីឡូម៉ែត្រក្រលា (ស្មើនឹងកោះសរុបចំនួន ៣៣ បូកបញ្ចូលគ្នា)។ ប្រទេសស្ថិតនៅតំបន់ភាគកណ្តាលមហាសាគរប៉ាស៊ីហ្វិក (central pacific region) មួយនេះបានក្លាយជាសមាជិក អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ១៩៩៩

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Sky News

480×240 Banner