ទីបំផុត NASA សម្រេចឲ្យក្រុមហ៊ុនចំនួន ៣ រួមគ្នាផលិតរថយន្តទុកជិះលើព្រះចន្ទ (បេសកកម្ម Artemis)

245

(បរទេស)៖ នៅក្នុងពិធីសម្រេចចិត្តចុងក្រោយមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រុមហ៊ុនឯកជនចំនួនដូចជា Intuitive Machines, Lunar Outpost និង Venturi Astrolab ត្រូវបានអង្គការ NASA ជ្រើសរើសជាផ្លូវការ ដើម្បីទទួលបន្ទុកក្នុងការអភិវឌ្ឍន៍ និងផលិតចេញជា រថយន្តសម្រាប់អវកាសយានិកបើកបរលើផ្ទៃព្រះចន្ទ។

គំរូមួយនៃរថយន្តសម្រាប់បេសកកម្ម Artemis 5 (រូបភាពពី NASA)

បើតាមអង្គការ NASA រថយន្តសម្រាប់ជាជំនួយដល់បេសកកម្ម Artemis 5 នេះ គឺត្រូវតែមានភាពបត់បែនខ្ពស់ ក្នុងការចល័តលើផ្ទៃព្រះចន្ទ (Lunar terrain vehicle ឬ LTV) ហើយអាចធ្វើដំណើរបានឆ្ងាយ ដោយប្រើប្រាស់ថាមពលតិច។

គំរូមួយនៃរថយន្តសម្រាប់បេសកកម្ម Artemis 5 (រូបភាពពី NASA)

យើងដឹងហើយថា បេសកកម្មលើផ្ទៃព្រះចន្ទនៅថ្ងៃអនាគត ក៏ជាការត្រៀមខ្លួនរបស់មនុស្ស ក្នុងការបោះជំហានទៅស្រាវជ្រាវលើភពព្រះអង្គារ (Mars) ដែរ ដូច្នេះរថយន្តនេះក៏នឹងអាចមានឱកាស បម្រើបេសកកម្មលើភពអង្គារដូចគ្នា។

គំរូមួយនៃរថយន្តសម្រាប់បេសកកម្ម Artemis 5 (រូបភាពពី NASA)

គួរបញ្ជាក់ថា រថយន្ត LTV ខាងលើនេះ នឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្ម Artemis 5 ដែលអាចនឹងកើតឡើងនៅអំលុងឆ្នាំ២០២៩ (បើមិនមានការពន្យារពេលទៀត)។ បេសកកម្មដែលនឹងកើតមុនគឺ Artemis 2 (ខែកញ្ញា ឆ្នាំ២០២៥), Artemis 3 (ខែកញ្ញា ឆ្នាំ២០២៦) និង Artemis 4 (ឆ្នាំ២០២៤)។ សម្រាបបេសកកម្មដែលនឹងដឹកនាំ អវកាសយានិកទៅជាន់ដីព្រះចន្ទជាថ្មីនោះគឺ Artemis 3 (ប្រសិនបើមិនមានការពន្យារពេលទៀត)៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (រក្សាសិទ្ធិដោយ Cambo Space)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០២៤)

480×240 Banner