ត្រៀមទស្សនាការធ្វើតេស្ត Starship លើកទី៤ តាមរយៈការ Live (នឹងចាប់ផ្តើមនៅម៉ោង ៧យប់)

568

(បរទេស)៖ ការធ្វើតេស្តនាវាអវកាស (Starship) ឲ្យហោះទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកទី៤ (Starship Orbital Flight Test 4) នឹងចាប់ផ្តើមនៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោងនៅមូលដ្ឋាន Gateway to Mars របស់ SpaceX ស្ថិតនៅតំបន់ឆ្នេរសមុទ្ររដ្ឋតិចសាស់ (Texas) ភាគខាងត្បូងសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៧៖០០នាទីយប់ថ្ងៃដដែល ម៉ោងនៅប្រទេសកម្ពុជាយើង)។ ត្រៀមទស្សនាតាមរយៈ Link ខាងក្រោមនេះ ឬក៏អាចចូលក្នុងគណនី SpaceX ផ្ទាល់នៅក្នុងបណ្តាញសង្គម X (Twitter) ផ្ទាល់៖

https://www.youtube.com/live/mTkhv4fvOgA?si=CJ8auxHyyvFEJVXn

ដូចកាលពីលើកទី៣ដែរ បង្អួចនៃការធ្វើតេស្តនឹងត្រូវបើកចំហ សម្រាប់រយៈពេល ១២០នាទី (គិតចាប់ពីម៉ោង ៧៖០០នាទីយប់នេះ/ម៉ោងនៅកម្ពុជា) ដោយរ៉ុក្កែតយក្ស Super Heavy Booster នឹងរុញច្រាន Starship ឡើងទៅកាន់គន្លងគោចរដែលត្រូវផ្តាច់ខ្លួន។

ដំណាក់កាលនៃការធ្វើតេស្តលើកទី៤នេះ (រូបភាពពី SpaceX)

បន្ទាប់មកទៀត Super Heavy Booster នឹងត្រូវធ្វើតេស្តចុះចតមកវិញដោយខ្លួនឯង នៅលើផ្ទៃសមុទ្រនៃឈូងសមុទ្រម៉ិកស៊ិក ខណៈ Starship នឹងប្រើប្រាស់ម៉ាស៊ីនទាំងអស់របស់ខ្លួន ដើម្បីរុលឡើងឲ្យដល់គន្លងដែលត្រូវការ ដើម្បីឲ្យវាអាចគោចរជុំវិញផែនដីកន្លះជុំវិញ រួចទើបទម្លាក់ខ្លួនលើដែនសមុទ្រឥណ្ឌា (ទស្សនារូបភាពដើម្បីស្វែងយល់ដឹងបន្ថែម)។

ត្រៀមទស្សនាការធ្វើតេស្ត Starship លើកទី៤ តាមរយៈការ Live (នឹងចាប់ផ្តើមនៅម៉ោង ៧យប់)
នាវាអវកាស Starship នៅលើរ៉ុក្កែត Super Heavy Booster (រូបភាពពីបរទេស)

សម្រាប់បង្អួចនៃការធ្វើតេស្តរយៈពេល «១២០នាទី» នោះមានន័យថា ប្រសិនបើមានបញ្ហាណាមួយ កើតឡើងនៅអំលុងពេលនេះ នោះការធ្វើតេស្តទាំងមូលនឹងត្រូវពន្យារពេលទៅកាន់ថ្ងៃថ្មីទៀត។ SpaceX បានទទួលការអនុម័តឲ្យធ្វើតេស្តជាលើកទី៤នេះ ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) / (ប្រភព និង Image Credit: SpaceX via X)

480×240 Banner