ចិនបើកធុងស្តុកសំណាក Chang’e-6 ដែលយកពីផ្នែក Far Side របស់ព្រះចន្ទ (UPDATE) (មានវីដេអូ)
(បរទេស)៖ ប្រអប់ស្តុកសំណាក (sample) ដែលត្រូវបានជីក និងដឹកយកមកពីផ្នែក Far Side របស់ព្រះចន្ទនោះ ត្រូវបានយកចេញពីធុង (container) របស់វាហើយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីការទម្លាក់ខ្លួនរបស់វាចុះមកដល់តំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមអ្នកជំនាញនៃរដ្ឋបាលអវកាសជាតិចិន (CNSA) បានយកប្រអប់ស្តុក sample នោះចេញ និងគណនាទម្ងន់របស់ sample របស់ព្រះចន្ទនោះឃើញថា មានទម្ងន់ ២គីឡូក្រាម។ មិនខុសពីបេសកកម្ម Chang’e-5 កាលពីឆ្នាំ២០២០ នោះឡើយ ដោយសំណាកទាំងអស់នឹងត្រូវបែងចែកទៅកាន់ វិទ្យាសាស្ត្រស្រាវជ្រាវវិទ្យាសាស្ត្រនានារបស់ចិន ដើម្បីវិភាគ និងសិក្សាទៅតាមជំនាញ។
ទស្សនាវីដេអូខាងក្រោមអំពីបេសកកម្ម Chang’e-6 និងបេសកកម្មអនាគត៖
រៀបរៀង និងប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE/CNSA (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤)
