អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ នឹងរៀបចំសិក្ខាសាលាស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ នៅប្រទេសកម្ពុជា

302

(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា ដោយកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផ្តួចផ្តើម​រៀបចំសិក្ខាសាលាជាមួយបណ្តាញសារព័ត៌មាន ជាមួយនឹងការអញ្ជើញអ្នកសារព័ត៌មានចូលរួមទស្សនៈកិច្ចនៅគ្លីនីក បង្ការថែទាំ និងព្យាបាលបន្តមេរោគអេដស៍ និងជំងឺអេដស៍ ។

សិក្ខាសាលានេះលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយដែលដើរតួរយ៉ាងសំខាន់ ចូលរួមក្នុងបេសកកម្មដើម្បីបញ្ចប់អេដស៍នៅឆ្នាំ ២០៣០ ជាមួយរាជរដ្ឋាភិបាល ដូចជាការផ្សព្វផ្សាយរឿងរាវជោគជ័យ និងបញ្ហាផ្សេងទៀតដែលប្រឆាំងនឹងការមាក់ងាយ និងការរើសអើង ចំពោះប្រជាជនដែលរងផលប៉ះពាល់សំខាន់ៗ និងអ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍។

តំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមកពីស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំអង្គការអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងបង្ហាញអំពីវឌ្ឍនភាព និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងការរួមគ្នារឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា ជាមួយការទស្សនៈកិច្ចគ្លីនិកឯកទេសផ្តល់ការថែទាំ និងព្យាបាលបន្ត ដែលអ្នកសារព័ត៌មាននឹងឱកាសសម្ភាសជាមួយអតិថិជននៅទីនោះ។

គួរបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ២លាននាក់ក្នុង៤៧ប្រទេសជុំវិញពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការAHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org។ ស្វែងរកពួកយើងនៅលើ Facebook:www.facebook.com/aidshealth Twitter: @aidshealthcare និង Instagram: @aidshealthcare និងហ្វូឡូ Twitter/X: @aidshealthcare and Instagram: @aidshealthcare

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺ នឹងរៀបចំសិក្ខាសាលាស្តីពីស្ថានភាព និងការចូលរួមឆ្លើយតបទៅនឹង មេរោគអេដស៍ និងជំងឺអេដស៍ នៅប្រទេសកម្ពុជា
480×240 Banner