អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា រៀបចំទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារាម ក្នុងខណ្ឌឫស្សីកែវ

157

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) កម្ពុជា បានប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសៗនៅវិទ្យាល័យទួលសារ៉ាម នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយសម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ។

អង្គការមូលនិធិថែទាំសុខភាពអេដស៍កម្ពុជា រៀបចំទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ នៅអនុវិទ្យាល័យទួលសុវណ្ណារាម ក្នុងខណ្ឌឫស្សីកែវ
(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកស្រី ធឹម លន់ ប្រធានការិយាល័យរដ្ឋបាលនាយកដ្ឋានសុខភាពសិក្សា តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធី​ប្រចាំប្រទេស​អង្គការមូល​និធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោក ញាញ់ ឌីកាណូ នាយកអនុវិទ្យាល័យទួលសុវណ្ណារ៉ាម និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៤០០នាក់ និងមានការចែកអំណោយ​ជាសម្ភារសិក្សា និងសំឡីអនាម័យដោយឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ថា ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រងសុខភាពពេលមករដូវ និង ការអប់រំសុខភាពបន្តពូជដែលសមស្របតាមវ័យនិងពង្រឹងសារៈសំខាន់នៃក្មេងស្រីដែលកំពុងចូលរៀនចៀសវាង​ការមានផ្ទៃពោះ​ដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀតដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)

នាឱកាសនោះលោកស្រី ធឹម លន់ បានឱ្យដឹងដែរថា ទិវាក្មេងស្រីអន្តរជាតិ (IDG) បាន​បញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសលើឆាកអន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង​ទៅលើសុខភាព​របស់ក្មេងស្រី ដែលជាចលករមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិដែលមិនអាចខ្វះបានឡើយ។

ជាមួយគ្នានោះដែរលោកស្រី ធឹម លន់ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ចិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំសេពគ្រឿងស្រវឹង កុំប៉ះពាល់បារី អេឡិចត្រូនិច និងជៀសវាងគ្រឿងភេសជ្ជៈផ្អែមដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពផងដែរ, ត្រូវខិតថែរក្សាសុខភាពរបស់ខ្លួនទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ តាមរយៈការការពារខ្លួន កុំឱ្យឆ្លងមេរោគអេដស៍ និងមេរោគផ្សេងៗផងដែរ។

(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)

លោកវេជ្ជបណ្ឌិត ចន ផាន់ណា តំណាងឲ្យអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ក៏បានបង្ហាញមោទនៈភាពជាមួយនឹងការចូលរួមរបស់លោក លោកស្រី ក្នុងឱកាសប្រារព្ធពិធីទិវាក្មេងស្រី​អន្តរជាតិឆ្នាំ២០២៤ «លើកទឹកចិត្តដល់អនាគតស្ត្រីដែលជាអ្នកដឹកនាំ យកចិត្តទុកដាក់ពីសុខភាពជាចំបង ក្នុងទិវាក្មេងស្រីអន្តរជាតិ ឆ្នាំ២០២៤» ដែលរៀបចំឡើងដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និងយុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយ សម្រាប់ការអប់រំសុខភាពបន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានឱ្យដឹងទៀតថា ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ។ ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។ យោងតាមអង្គការ​យូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥% នៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមក្មេងស្រីវ័យជំទង់ ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។

(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)

សូមបញ្ជាដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការសកលមិនរកប្រាក់កម្រៃនិងមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការស្វែងរកការគាំទ្រដល់៤៧ជុំវិញពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍មិនរកប្រាក់ចំណេញដ៏ធំបំផុតនៅក្នុងពិភពលោក។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org ស្វែងរកពួកយើងនៅលើ Facebook: www.facebook.com/aidshealth ហើយតាមដានពួកយើងនៅលើ Twitter: @aidshealthcare និង Instagram: @aidshealthcare

(រូបភាពទាំងស្រុងពីអង្គការ AHF កម្ពុជា)
480×240 Banner