ហេតុអ្វី​ពពួកសត្វ​ជំនាន់​ដាយ​ណូ​ស័​រ មាន​ទំហំធំៗជាង​ជំនាន់​បច្ចុប្បន្ន? ស្វែងយល់​ការប្រៀបធៀប​ទំហំ…

337

(ភ្នំពេញ)៖ កាលពី​ជំនាន់​ដាយ​ណូ​ស័​រ គឺ ២៥០លាន ដល់ ៦៥លាន​ឆ្នាំមុន ពពួកសត្វ​មានជីវិត​នៅលើ​ភពផែនដី ទាំង​លើ​អាកាស លើគោក និង​ក្នុង​ទឹក គឺមាន​ទំហំធំៗជាង​ពេល​បច្ចុប្បន្ននេះ​ខ្លាំង ដោយ​ក្នុងសម័យ​នោះ សត្វ​ធំជាងគេ​លើគោក គឺ​ដាយ​ណូ​ស័​រ (Titanosaur), លើ​អាកា​សគឺ Pterosaur, និង ក្នុង​ទឹក​គឺ Shastasaurus។

ចំពោះមូលហេតុចម្បងបំផុតមួយ ដែលបានធ្វើឲ្យពពួកសត្វទាំងនោះ មានទំហំធំៗជាងពពួកសត្វនាពេលបច្ចុប្បន្ននេះ គឺដោយសារតែកាល​ណោះ ភពផែនដី​ពោ​ពេញ​ដោយ​អុកស៊ីសែន ក្នុង​កំហាប់​ដ៏​ខ្ពស់ជាង​ពេលបច្ចុប្បន្ន ដែល​អុកស៊ីសែន​ទាំងនោះ បង្កើតឡើង​យ៉ាងគំហុក​ចេញពី​មហាសមុទ្រ ដើមឈើធំៗ និង​ត្រពាំង​បឹងបួរ ពាសពេញ​ផ្ទៃផែនដី ហើយ​អត្រា​នៃ​ការ​ស្រូបយក​អុកស៊ីសែន​ដោយ​ភាវៈរស់​នានា ក៏មាន​ចំនួន​ច្រើន​លើស​ពេលបច្ចុប្បន្ន​នេះ​ខ្លាំង​ផែនដី។

ខាងក្រោមនេះ គឺចំណុចវិសេសនៃសត្វធំៗទាំងបី ប្រចាំលើផែនដី កាលពីអំឡុងពពួកដាយណូស័រ ជាអ្នកគ្រប់គ្រងភពនេះ៖

១. ក្រុមដាយណូស័រលើគោក ប្រភេទ Titanosaur៖ សត្វប្រភេទនេះត្រូ​វ​បាន​រកឃើញ​គ្រោងឆ្អឹង​ក្រោយ​គេ​បង្អស់ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ដែល​វា​មាន​ប្រវែង​រហូតដល់​ទៅដល់​ជិត ៣៧ម៉ែត្រ និង​ទម្ងន់​ប្រហែល ១០០តោន​ឯណោះ។ ទី​តា​ណូ​ស័​រ ជា​ប្រភេទ​ដាយ​ណូ​ស័​រ​ស៊ី​រុក្ខជាតិ​ជា​អាហារ និង​កម្ពស់​ខ្ពស់ជាង ពពួកសត្វ​ស៊ីសាច់​ជា​អាហារ​ទៅទៀត នា​សម័យ​កាលណោះ។

២. ក្រុមដាយណូស័រលើអាកាសប្រភេទ Pterosaur៖ វាជាបិសាចលើអាកាស ដែលមានប្រវែង ឬកម្ពស់ខ្ពស់បំផុតរហូតដល់ទៅ ០៩ម៉ែត្រ និងទម្ងន់អតិបរមា ២៥០គីឡូក្រាម។ បក្សី​លើ​អាកាស​នេះ គឺ​ស៊ីសាច់​ជា​អាហារ ខណៈដែល​បក្សី​ធំ​បំផុត​បច្ចុប្បន្ន គឺមាន​ប្រវែង ឬ​កម្ពស់​សន្ធឹង​តែ ៣.៥ម៉ែត្រ និង​ទម្ងន់​ប្រមាណ ១២គីឡូក្រាម​ប៉ុណ្ណោះ​ជា​មធ្យម។


៣. ក្រុមដាយណូស័រក្នុងទឹក គឺ Shastasaurus៖ មហាយក្សក្នុងទឹកនេះ គឺពិតជាមហិមាណាស់ សម្រាប់​សមត្ថភាព និង​ទំហំ​ដ៏​ធំ​អស្ចារ្យ​របស់​វា។ វា​មាន​រូបរាង​ស្រដៀង​នឹង​ត្រី​ដូ​ល​ហ្វី​ន នាពេល​បច្ចុប្បន្ន​នេះដែរ។ បើ​និយាយ​ពី​ទំហំ​វិញ​នោះ គឺ​វា​មាន​ប្រវែង​រហូតដល់​ទៅ ២០ម៉ែត្រ​ឯណោះ ដែល​វត្តមាន​របស់​វា​លើ​ផែនដី​គឺ កាលពី​អំឡុង ២០០លាន​ឆ្នាំមុន។


ចំណុចបន្ថែម៖ ផែនដីមានបរិយាកាសក្រាស និងសំបូរដោយអុកស៊ីសែនខ្លាំង កាលពី​អំឡុង​រាប់រយ​លាន​ឆ្នាំមុន ប៉ុន្តែ​ចាប់តាំងពី​ការ​រលំរលាយ​នៃ​ជីវិត​ស្ទើរ​ទាំងស្រុង កាលពី ៦៥លាន​ឆ្នាំមុន ក្រោយ​អាចម៍ផ្កាយ​បុក​ផែនដី​នោះ ទើប​សណ្ឋាន​ដី និង​បរិយាកាស​មានការ​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយ​ធំ និង​បាន​ប៉ះពាល់​ដល់​ទំហំ​រូបរាង នៃ​ជីវិត​សត្វលោកផ្សេងៗ មកទល់នឹង​បច្ចុប្បន្ន៕ ប្រភព៖ វែបសាយ Listverse

480×240 Banner