នេះជាតេស្តលើកចុងក្រោយហើយសម្រាប់ starship ប្រភេទនេះ (តេស្តលើកទី១១ជោគជ័យ) (មានវីដេអូ)

226

(បរទេស)៖ ការធ្វើតេស្ត Starship ជាលើកទី១១ (Starship Orbital Flight Test 11) បានចាប់ផ្តើមកាលពីវេលាម៉ោង ៦៖២៥នាទីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ (ម៉ោងនៅរដ្ឋ Texas ភាគខាងត្បូងសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៦៖២៥នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ (ម៉ោងនៅប្រទេសកម្ពុជា)។

(សូមចុចទស្សនាផ្ទាល់ក្នុងយូធូប Cambo Space Edu)

ក្រោយហោះឡើងពីមូលដ្ឋាន Starbase (Gateway To Mars) របស់ SpaceX នៅតំបន់ឆ្នេរសមុទ្ររដ្ឋតិចសាស់នោះ រ៉ុក្កែត Super Heavy Booster បានចុះចតវិញលើឈូងសមុទ្រម៉ិកស៊ិក និងបំផ្ទុះខ្លួនឯងដោយជោគជ័យនៅក្រោយ ៦នាទី និង ៥០វិនាទីនៃការចាកចេញពីផ្ទៃដី។ Booster នេះក៏បានសាកល្បងរបត់នៃការបញ្ឆេះម៉ាស៊ីនរ៉ុក្កែតតាមវិធីសាស្ត្រថ្មី ដែលនឹងជួយឲ្យការធ្វើតេស្តលើកក្រោយៗអាចឲ្យ Starship មកចុះចតលើចង្កឹះចាប់នៅ Starbase វិញបានផងដែរ។

ដូចតេស្តលើកទី១០ដែរ ដោយ Starship បានធ្វើតេស្តដាក់ពង្រាយ ផ្កាយរណបសិប្បនិមិត្តរបស់ Starlink បន្ថែមទៀត ទៅកាន់គន្លងតារាវិថីក្រោយពេលជាង ២០នាទីនៃការហោះឡើងពីផ្ទៃដី ក្នុងរយៈកម្ពស់ប្រមាណ ១៩១km ដោយជោគជ័យ។

នេះជាតេស្តលើកចុងក្រោយហើយសម្រាប់ starship ប្រភេទនេះ (តេស្តលើកទី១១ជោគជ័យ) (មានវីដេអូ)
តេស្ត Starship លើកទី ១១ (Credit: SpaceX)

Starship ក៏បានធ្វើតេស្តថ្មីៗមួយចំនួនទៅលើការបញ្ជាឲ្យបញ្ឆេះម៉ាស៊ីនរ៉ុក្កែតរបស់ខ្លួនពេលកំពុងស្ថិតនៅទីអវកាស ក៏ដូចជាតេស្តនៃការកាច់ចង្កូតដោយប្រើស្លាបផងដែរ ដោយតេស្តទាំងអស់នេះគឺចាំបាច់ណាស់សម្រាប់តេស្តលើកក្រោយ (លើកទី១២) ដោយពេលនោះ Starship នឹងត្រូវបញ្ជាឲ្យចុះចតមកវិញលើចង្កឹះចាប់នៅមូលដ្ឋាន Starbase តែម្តង (ដូចការចុះចតរបស់ Super Heavy Booster កន្លងមកនេះដែរ)។ ចុងបញ្ចប់នៃតេស្តដែលមានរយៈពេលសរុប ១ម៉ោង ៦នាទី និង ១១វិនាទីនោះ Starship បានទម្លាក់ខ្លួនលើដែនមហាសមុទ្រឥណ្ឌាទៅតាមផែនការ។

សម្រាប់តេស្តលើកទី១១នេះ គឺជាលើកចុងក្រោយហើយសម្រាប់ SpaceX ក្នុងការប្រើប្រាស់ Starship Version 2 (V2) ដែលមានកម្ពស់ ៥២.១ម៉ែត្រ និងអង្កត់ផ្ចិត ៩ម៉ែត្រ ដោយដាក់បន្តុបលើ Super Heavy Booster ទៀតឡើងដល់កម្ពស់ ១២១.៣ម៉ែត្រនេះ។ សម្រាប់តេស្តលើកក្រោយ SpaceX នឹងប្រើ Starship ជា version ធំជាងនេះ (Version 3 ឬ “V3”) ដែលដាក់បន្តុបលើ Super Heavy Booster នឹងមានកម្ពស់ដល់ទៅ ១២៤.៤ម៉ែត្រ

អនាគត Starship (Credit: SpaceX)

គួរបញ្ជាក់ថា សម្រាប់តេស្តលើកក្រោយដែលត្រូវនឹងលើកទី ១២ (អាចនឹងត្រូវកំណត់លេខថ្មី) SpaceX មិនទាន់បញ្ជាក់កាលបរិច្ឆេទឲ្យបានច្បាស់លាស់នោះទេ តែវាទំនងជាអាចកើតឡើងនៅដើមឆ្នាំ២០២៦។ ស្ថាបនិក SpaceX លោក Elon Musk ក៏បានអះអាងផងដែរថា អនាគតរបស់ Starship ថ្មីនឹងកាន់តែធំធេងជាង V2 (raptor ៣គ្រឿង) និង V3 (raptor ៦គ្រឿង) ទៅទៀត ដោយលោកចង់សម្តៅលើ Version 4 (V4) ដែលចំនួនម៉ាស៊ីន Raptor ទាំង Super Heavy Booster + Starship នឹងកើនដល់ ៤៤គ្រឿង (raptor របស់ Starship គឺ ៩គ្រឿង) ព្រមទាំងមានកម្ពស់បន្តុបលើគ្នា ១៤២ម៉ែត្រឯណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
(Image Credit and Source: SpaceX via X)

480×240 Banner