យល់ដឹងអំពី «ធាតុពិតទាំង ០៩ រវាងភពផែនដី និងឋានព្រះច័ន្ទ» ដែលនឹងនាំឲ្យអ្នកស្លុងអារម្មណ៍…
(បរទេស)៖ ព្រះច័ន្ទគឺជាអ្នកជិតខាងដ៏ជិតជាងគេបំផុតរបស់ភពផែនដី ដែលវាតែងតែ បញ្ចេញពន្លឺដ៏ភ្លឺចិញ្ចែងចិញ្ចាច ពាសពេញផ្ទៃមេឃរបស់ភពផែនដី នាពេលរាត្រី។ ដោយឡែក ខាងក្រោមនេះ គឺជាការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ០៧ យ៉ាងរបស់ព្រះច័ន្ទ។
១. ព្រះច័ន្ទត្រូវបានបង្កើតឡើង នៅពេលដែលមានភពមួយទំហំប៉ុនភពអង្គារ មកបុកជាមួយ នឹងភពផែនដី បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យបានចាប់ផ្តើមកកើត ឡើងប្រហែល ៤,៥ ពាន់លានឆ្នាំមុន។

២. ព្រះច័ន្ទស្ថិតនៅក្នុងគោចររបស់ភពផែនដី ដែលត្រូវរងឥទ្ធិពលដោយកម្លាំងទំនាញរបស់ ភពផែនដី ដើម្បីធ្វើចលនាវិលជុំវិញផែនដី។

៣. ដើមឈើជាង ៤០០ ដើមនៅលើភពផែនដី មានប្រភពពីឋានព្រះច័ន្ទ ឬ ដោយសារគោចររបស់ព្រះច័ន្ទ។ ជាក់ស្តែងនៅក្នុងឆ្នាំ១៩៧១ ក្រុមអកាសយានិកមួយក្រុម បានយកគ្រាប់ពូជមួយ ចំនួន ដើម្បីធ្វើការពិសោធន៍ដាំដុះនៅផ្ទៃព្រះច័ន្ទ ក៏ប៉ុន្តែដោយសារតែពួកគេរវល់តែធ្វើការ សិក្សាស្រាវជ្រាវអំពីភពព្រះច័ន្ទ គ្រាប់ពូជទាំងនោះត្រូវបានបញ្ចូនមកកាន់ភពផែនដីវិញ។ ហេតុដូច្នេះហើយទើបមានដើមឈើមួយចំនួន ត្រូវបានគេហៅថាដើមច័ន្ទ។

៤. ព្រះច័ន្ទត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ចាត់ទុកជាប្អូនស្រីរបស់ភពផែនដី និងជា ផ្កាយរណបធម្មជាតិតែមួយគត់របស់ភពផែនដី ដែលមានគម្លាតពីគ្នា ៣៨៤ពាន់គីឡូម៉ែត្រ។

៥. ព្រះច័ន្ទ មិនមែនមានរាងមូលនោះទេ ក៏ប៉ុន្តែវាមានរាងដូចជាស៊ុត តែក៏មិនមែនទាំងស្រុងដែរ។

៦. ព្រះច័ន្ទមានទំហំធំជាងភពភ្លុយតូ ហើយវាមានអង្កិតផ្ចិត ១ភាគ ៤នៃភពផែនដី ដែលធ្វើឲ្យ ក្រុមអ្នកវិទ្យាសាស្រ្តចាត់ទុកថា ព្រះច័ន្ទក៏ជាភពមួយដែរ។

៧. បណ្តាប្រទេសមហាអំណាចនានា មានគោលដៅទៅឋានព្រះច័ន្ទ ច្រើនជាងទៅភពអង្គារ ព្រោះវានៅជិតបង្កើយ និងងាយស្រួលទាក់ទងការស្រាវជ្រាវ។

៨. បើគ្មានព្រះច័ន្ទទេផែនដី នឹងគ្មានលំនឹងរវាងប៉ូលខាងជើង និងខាងត្បូង (ក្រឡាប់ចាក់) ហើយរដូវនានានឹងផ្លាស់ប្តូរ, ទឹកសមុទ្រលែងមានជោរ-នាច និងជីវិតលើផែនទាំងមូលអាចនឹងរលំរលាយថែមទៀតផង។

៩. រាប់ពាន់លានឆ្នាំមុន ព្រះច័ន្ទនៅជិតនឹងផែនដីជាងសព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្ត្របានអង្កេតដឹងថា ព្រះច័ន្ទកំពុងឃ្លាតពីផែនដី ៣.៨សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ៕

ប្រភព៖ វែបសាយអវកាសសកល
