តើឥន្ធនៈ Antimatter ក្នុងរឿង Avatar អាចកើតមានពិតមែន ឬទេ? ហើយបើកើតមានមែន តើយើងនឹងទៅប្រព័ន្ធព្រះអាទិត្យផ្សេង ឬ?

276

(ភ្នំពេញ)៖ ឥន្ធនៈ Antimatter គឺជាប្រធានបទខ្យល់មួយ ក្នុងពិភពវិទ្យាសាស្ត្រ ជាពិសេស គឺនៅពេលដែលខ្សែភាពយន្ត Avatar ត្រូវបានផលិតឡើងកាលពីប៉ុន្មានឆ្នាំមុន ដែលនាំឲ្យ​មនុស្សភាគច្រើនយល់ថា ថ្ងៃមួយពួកគេនឹងអាចឃើញ ថាមពលឥន្ធនៈប្រភេទនេះ កើតមានឡើង​ពិតប្រាកដ ហើយមនុស្សនឹងអាចមានលទ្ធភាពប្រើប្រាស់វា បញ្ជាយានទៅកាន់ប្រព័ន្ធ​ព្រះអាទិត្យ​ដែលនៅជិតៗយើង ដូចជា Alpha Centauri ជាដើម ដោយប្រើពេលមិនដល់មួយទសវត្សរ៍។

ចុះតើវាអាចកើតមានបានដែរទេ ចំពោះឥន្ធនៈ Antimatter ដែលមួយគីឡូក្រាម​នៃវា អាចបញ្ជូនយានពីផែនដី ទៅដល់ភពព្រហស្បតិ៍ងាយដូចបកចេកនោះ? បើផលិតវាបាន តើ​មនុស្សអាចទុកវាសម្រាប់តែប្រើនៅក្នុងបេសសកម្មអវកាស ឬក៏អាចយកធ្វើ​ជាប្រយោជន៍​សម្រាប់ភពផែនដី ខណៈដែលធនធានថាមពលនានា ចាប់ផ្តើលចុះខ្សោយ? ទាំងនេះ​សុទ្ធ​តែ​ជា​សំនួរ ដែលប្រកបដោយ​ទស្សនៈវិស័យដ៏​វែងឆ្ងាយ ប៉ុន្តែទោះបី​ជាថាមពលនោះ​​មាន​ប្រយោជន៍ដល់កម្រិតណាក៏​ដោយ បើមនុស្សប្រើវាក្នុង​ផ្លូវខុស វាមិនខុសពី​ការបង្កមហន្តរាយ​​ ដែលធំធេងជាងការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ នោះឡើយ។

សម្រាប់និយមន័យនៃថាមពល Antimatter នៅក្នុងរូបវិទ្យាសម័យទំនើបនេះ គឺសំដៅ​ទៅ​រូបធាតុ​ផ្សំនៃ antiparticle (ភាគល្អិតតូចជាងអាតូម ដែលមានលក្ខណៈផ្ទុយ​ទៅនឹងអគ្គិសនី ឬម៉ាញេទិច)។ ភាគលម្អិតនៃ antiparticle គឺមានវិមាត្រ ដូចគ្នាទៅនឹងអេឡិចត្រុង ប៉ុន្តែស្ថិត​នៅ​ក្នុងបន្ទុកស្មើ និងផ្ទុយគ្នា។ បងប្អូនប្រាកដជាមិនសូវយល់​នោះទេ ចំពោះចំណុចនេះ ប៉ុន្តែដើម្បី​ឲ្យងាយ​យល់ យើងអាចសរុបបានថា antimatter ជាថាមពលផ្សំឡើងពេលភាគល្អិត anitparticle ដែលតូចជាអាតូម នៃថាមនុយក្លេអ៊ែរ​ទៅទៀត ដែលវាពិតជាផ្ទុ​ក​នូវសន្ទុះថាមពល​ខ្លាំងក្លា​ ជាងថាមពលនានាទាំងអស់ រួមទាំងថាមអាតូមិក (មានបរិមាណតិច ប៉ុន្តែបញ្ចេញ​ថាមពលខ្លាំង)។

ថាមពលឥន្ធនៈ Antimatter ពិតណាស់ថា នឹងបង្កើតឡើងដើម្បី​គោលដៅ​សិក្សា​វិស័យអវកាស​ជាចម្បង ព្រោះថា​យាននីមួយៗ ឬរ៉ុក្កែតដែល​ត្រូវបានបាញ់បង្ហោះ​ទៅទីអវកាស វាត្រូវបាន​ប្រើត្រឹម​ឥន្ធនៈហ្វីស៊ីល​ប៉ុណ្ណោះ ដែលតម្រូវឲ្យ​យើងដឹកវាក្នុងចំនួនដ៏ច្រើន ប៉ុន្តែអាចត្រឹមបំពេញ​បេសកកម្ម​ក្នុងចំងាយខ្លីប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Antimatter ដែលអ្នកវិទ្យាសាស្ត្រមួយចំនួន ធ្លាប់​គ្រវីក្បាល​ថា មិនអាចកើតមានឡើងទៅរួចនោះ គឺត្រូវការក្នុងចំនួនសមរម្យ តែអាចដឹកនាំ យាន​ណាមួយ​ទៅកាន់តែឆ្ងាយ… ឧទាហរណ៍យានអវកាស​ជិះទៅប្រព័ន្ធផ្កាយ Alpha Centauri ដែលស្ថិតនៅ ៤.៤ឆ្នាំពន្លឺពីផែនដី ត្រូវចំណាយពេល​តែ ៥ឆ្នាំប៉ុណ្ណោះ ដោយប្រើល្បឿនពន្លឺ​ដើម្បីធ្វើដំណើរទៅ។

សរុបសេចក្តីមក សូមបងប្អូនកុំមាន​សង្ឃឹមពេកអី ដូចជាសារព័ត៌មាននានា​ធ្លាប់បានចេញហើយថា បញ្ហាចម្បងនៃការសិក្សា​ទីអវកាស គឺមិនមែនមកពីពេលវេលា និងបច្ចេកវិទ្យាជាចម្បងនោះឡើយ ប៉ុន្តែវាអាស្រ័យលើ​ធនធាន ដែលរដ្ឋនីមួយៗប្រគល់ជាលក្ខណៈសប្បុរស ឲ្យអង្គការអវកាស​របស់ពួកគេ ជាពិសេសគឺ NASA របស់អាមេរិក និង ESA របស់អឺរ៉ុបជាដើម ដែលត្រូវអង្គុយចំហ​មាត់ រង់ចាំថវិកាជាតិប្រចាំឆ្នាំធ្លាក់មកយ៉ាងលំបាក។ វាមានន័យថា មនុស្សមានសមត្ថភាព​ឥតដែន​កំណត់នោះឡើយ ប៉ុន្តែថវិកាវិញគឺមានដែនកំណត់ច្បាស់លាស់ណាស់។

សម្រាប់សំនួរដែលសួរថា តើ Anitmatter នឹងត្រូវប្រើដើម្បីបេសកកម្មអ្វីនោះ យើងខ្ញុំអាច​ឆ្លើយ​បានដោយខ្លីថា វត្ថុដែលកម្រ គឺជាវត្ថុដែលមានតម្លៃ ដូច្នេះវានឹងត្រូវទុកប្រើ​ក្នុងពេលចាំបំផុត​ប៉ុណ្ណោះ។ ហេតុដូច្នេះ បើវានឹងត្រូវ​បង្កើតឡើង ដើម្បីបេសកកម្ម​អវកាសនោះ គឺវាប្រាកដ​ណាស់ថា Antinmatter នឹងត្រូវប្រើដើម្បី​បាញ់បញ្ជូនយាន​ទៅទីឆ្ងាយៗ ដោយកាត់បន្ថយ​ពេលវេលា​បានច្រើន​លើសលុប និងដើម្បីបង្កើតសង្ឃឹមក្នុងការ​បន្តសាយភាយអរិយធម៌របស់​មនុស្ស ទៅកាន់ទីកន្លែង​ផ្សេងទៀត នៅពេលដែលផែនដី​ កាន់តែណែនណាន់តាន់តាប់ និងអាចរលំរលាយនៅថ្ងៃណាមួយ៕

480×240 Banner