តោះៗ! មកស្គាល់ «ប្រព័ន្ធផ្កាយទាំង ០៧ ដែលស្ថិតនៅក្បែរផែនដីយើងជាងគេ» និងគិតចម្ងាយ​ជាឆ្នាំពន្លឺ…

225

(ភ្នំពេញ)៖ ឃើញផ្កាយព្រិចៗ​នៅលើមេឃ លោកអ្នកពិតជាពិបាក​ស្មានថា មួយណា​នៅជិតយើង​ជាងគេ​ណាស់ ដោយពេលខ្លះយើងគិតថា ផ្កាយដែល​បញ្ចេញពន្លឺខ្លាំង ហើយធំពិត​ជានៅជិតជាង​គេ ហើយ ប៉ុន្តែវាមិនប្រាកដថាត្រឹមត្រូវ​នោះទេ។ ផ្កាយមាន​ពន្លឺរាប់ឆ្នាំពន្លឺពីផែនដី ដូច្នេះពន្លឺរបស់វា នឹងមិន​អាចថេរ ដូចជាភពសុក្រ អង្គារ ពុធ សៅរ៍ និងព្រហស្បតិ៍ ដែលស្ថិតនៅក្នុង​ប្រព័ន្ធព្រះអាទិត្យជាមួយផែនដី​យើងនោះឡើយ។

ខាងក្រោមនេះ​ជាប្រព័ន្ធផ្កាយទាំង ០៧ ដែលស្ថិតនៅក្បែរផែនដី​យើងជាងគេ ដោយគិត​ចម្ងាយជាឆ្នាំពន្លឺ (មួយឆ្នាំស្មើនឹង ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ដោយយើង​នឹងបញ្ជាក់អំពី ទំហំផ្កាយនោះ ធៀបនឹងទំហំព្រះអាទិត្យ​របស់យើង ព្រមទាំងភពគោចរជុំវិញពួកវា​ផងដែរ៖

១. Alpha Centauri (អាល់ហ្វា សេថារី)៖ ចម្ងាយពិតប្រាកដ​របស់វាពីផែនដីយើង គឺ ៤.៣៧ឆ្នាំពន្លឺ។ វាជាប្រព័ន្ធព្រះអាទិត្យ​ធំៗចំនួនពីរ ដែល Alpha Centauri A មានទំហំធំជាង ព្រះអាទិត្យយើង​បន្តិច, Alpha Centauri B តូចជាងព្រះអាទិត្យ​យើងបន្តិច និង Proxima Centuari គឺជាផ្កាយតូចទំហំធំ​ជាងភពព្រហស្បតិ៍បន្តិច ដែលស្ថិតក្នុងចង្កោម​ផ្កាយទាំងពីរនេះ (ពេលខ្លះយើង​អាចហៅថា ប្រព័ន្ធផ្កាយមាន​ព្រះអាទិត្យបី)។ អ្នកវិទ្យាសាស្ត្រ មិនទាន់​បានរកឃើញ​ភពណាមួយ នៅក្នុង​ប្រព័ន្ធផ្កាយ Alpha Centauri នេះឡើយ។

២. Barnard’s Star (ប្រព័ន្ធផ្កាយ បារណាដ)៖ ផ្កាយនេះមានទំហំធំ​ជាងភពព្រហស្បតិ៍​របស់យើងបន្តិច (តែមានពន្លឺក្រហមជាង​ព្រះអាទិត្យយើង)។ វាមានភពចំនួនបីគោចរ​ជុំវិញវា គឺ Barnard B, C និង D។ ផ្កាយនេះមាន​ចម្ងាយជិត ៦ឆ្នាំពន្លឺពីផែនដី ដោយអ្នក​វិទ្យាសាស្ត្រអះអាងថា វាទំនងជាមិនមាន​ជីវិតកើតកើតឡើង​ នៅទីនោះបានឡើយ ដោយសារតែ​ភពបីដែលគោចរជុំវិញវា សុទ្ធស្ថិតនៅក្នុងគន្លង ដែលមិនអាចឲ្យជីវិត​កើតមានបាន ហើយពីរក្នុង​ចំណោមនោះ មានទំហំប៉ុនភពព្រហស្បតិ៍​របស់យើង។

៣. Wolf 359 (ប្រព័ន្ធផ្កាយ វូហ្វ ៣៥៩)៖ ជាប្រព័ន្ធដែលស្ថិត​នៅចម្ងាយ ៧.៧៨ឆ្នាំពន្លឺ ពីភព​ផែនដីយើង ដែលមានទំហំស្មើនឹង​ភពព្រហស្បតិ៍គុណនឹងបី។ ផ្កាយតូចនេះ មានភពតូចៗ​ពីរគោចរ​នៅជិតវាខ្លាំង ដែលមិនបាច់ឆ្ងល់នោះទេថា គ្មានជីវិតកើតឡើងនៅទីនោះបានឡើយ ហេតុដូច្នេះ​ទើប​អ្នកវិទ្យាសាស្ត្រ មិនបានចាប់​អារម្មណ៍​ទៅស្រាវជ្រាវវា។

៤. Lalande 21185 (ប្រព័ន្ធផ្កាយ ឡាឡេនដេ ២១១៨៥)៖ មានចម្ងាយ ៨.៣ឆ្នាំពន្លឺ​ពីព្រះអាទិត្យរបស់យើង។ Lalande 21185 មានទំហំធំជាងព្រះអាទិត្យយើង ០.៥ដង និងពន្លឺភ្លឺជាង ០.៤ដង ហើយផ្កាយនេះ មានភពស្រដៀងនឹង​ភពព្រហស្បតិ៍ចំនួន ០២ គោចរ​ជុំវិញវា ដែលជាសញ្ញា​បញ្ជាក់ថា ពុំអាចមានជីវិតកើតឡើង​នៅទីនោះឡើយ។

៥. Sirius (ប្រព័ន្ធផ្កាយ សាយរើស)៖ ជាប្រព័ន្ធផ្កាយ​ដែលមានចម្ងាយ ៨.៥៨ឆ្នាំពន្លឺពីផែនដី។ ប្រព័ន្ធផ្កាយនេះ គឺពិតជាចម្លែក ដោយមានផ្កាយស្លាប់ (Sirius C) នៅចំកណ្តាល ដែលគោចរដោយភពមួយមានឈ្មោះថា Xylanthia និងផ្កាយមួយធំជាងគេមានឈ្មោះ Sirius A (ធំជាងព្រះអាទិត្យយើងជាង ០២ ដង) ព្រមទាំងផ្កាយមួយទៀតទំហំមធ្យម (Sirius B មានភពតូចមួយគោចរជុំវិញ) ស្ថិតនៅគោចរទាំងច​ង្កោមនៅជុំវិញផ្កាយស្លាប់ Sirius C នោះតែម្តង។ ពិតជាពិបាកពណ៌នាណាស់ ប៉ុន្តែបងប្អូននឹងយល់​​ពេលបានឃើញរូបភាព​ខាងក្រោម។

៦. Luyten 726-8 (ប្រព័ន្ធផ្កាយ​លុយធិន ៧២៧-៨)៖ ជាប្រព័ន្ធដែល​ស្ថិតនៅចម្ងាយ ៨.៧៣​ឆ្នាំពន្លឺ ពីភពផែនដី។ វាជាប្រព័ន្ធផ្កាយភ្លោះ ដែលផ្កាយមួយតូច​មានពន្លឺពណ៌ស និងមួយទៀតធំមានពណ៌ក្រហម។ គេបានរកឃើញ​ភពពីរ ដែលមានទំហំ​សុទ្ធតែធំជាង​ភពព្រហស្បតិ៍ គោចរជុំវិញប្រព័ន្ធ​ផ្កាយភ្លោះនេះ។ សម្រាប់ផ្កាយធំក្រហម របស់ប្រព័ន្ធ​ព្រះអាទិត្យនេះ មានទំហំ​តូចជាព្រះអាទិត្យយើងតែ​បន្តិចប៉ុណ្ណោះ។

៧. Ross 154 (ប្រព័ន្ធផ្កាយរ៉ូសស៍ ១៥៤)៖ ជាប្រព័ន្ធផ្កាយដែល​ស្ថិតនៅចម្ងាយ ៩.៦៨ឆ្នាំពន្លឺ​ពីភពផែនដីយើង ហើយទំហំក៏ប្រហាក់ប្រហែលគ្នានឹងព្រះអាទិត្យយើងផងដែរ ប៉ុន្តែផ្កាយនេះមានពន្លឺស្រទន់ជាង​។ NASA កំពុងតែធ្វើការអង្កេតភពមួយ ដែលមានទំហំធំ​ជាងផែនដីយើងបីដង ដែលកំពុង​គោចរចម្ងាយ ៣០០លានគីឡូម៉ែត្រពី Ross 154 ប៉ុន្តែមិនទាន់​អាចបញ្ជាក់ថា វាមានជីវិតកើតឡើង​នោះឡើយ៕

ប្រភព​៖ Wikipedia

480×240 Banner