យល់ដឹងចំណុចសំខាន់ៗ ០៣ ដែលនាំឲ្យអ្នក «ឈប់គេងទាំងសក់នៅសើមទៀត…»
(អង់គ្លេស)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Health បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែចូលគេងទាំងសក់នៅសើម ឬរុំសក់នឹងកន្សែងជាដើម ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថា វាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។ ជាក់ស្តែងសកម្មភាពទាំងនេះ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សារពាង្គកាយរបស់អ្នក ដោយនៅក្នុងនោះរួមមាន៖

១. បណ្តោលឲ្យឈឺក្បាល៖ សីតុណ្ហភាពនៃរាងកាយរបស់យើង មានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហភាពនៅលើក្បាល នឹងមានការកើនឡើង ដែលបង្កឲ្យមានអាការៈឈឺក្បាល។

២. បាក់តេរីមានការកើនឡើង៖ ខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើសចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។
ដូច្នេះហើយប្រសិនបើសក់មានសើមវា នឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុក សម្រាប់ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។ បាក់តេរីច្រើនអាចបង្កបញ្ហាសុខភាព ជាពិសេសផ្លូវដង្ហើម និងជំងឺសើស្បែក (មុន ឬកន្តួល)។

៣. បំផ្លាញសក់៖ ការចូលគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។ នេះជាមូលហេតុទាំងខាងលើនេះ គឺជាកត្តាសំខាន់ៗ ដែលអ្នកត្រូវតែឈប់ទម្លាប់គេងទាំងសក់នៅសើមទៀត ជាពិសេសអ្នកដែលស្រឡាញ់សុខភាពសក់ក្បាល និងពេលគេង៕

