ដំណឹងអាក្រក់ប្រចាំទសវត្សរ៍! ដូណាល់ ត្រាំ «ពិចារណាកាត់ជំនួយទៅស្ថានីយអវកាស ISS នៅឆ្នាំ២០២៥…»
(ម៉ូស្គូ)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើគំរោងបញ្ឈប់ការផ្ដល់មូលនិធិ ដល់កម្មវិធីស្ថានីយទីអវកាសអន្តរជាតិ (ISS) នៅត្រឹមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក The Verge news គំរោងខាងលើអាចនឹងលេចឡើងនៅក្នុងសំណើចុងក្រោយមួយ។ តែយ៉ាងណាក៏ដោយ សំណើនៃកញ្ចប់ថវិកាផ្លូវការ ត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឬក៏អាចត្រូវផ្លាស់ប្ដូរកាលបរិច្ឆេទនេះក៏ថាបាន។ ចំណែកឯអង្គការ NASA វិញមិនបានធ្វើការអត្ថាធិប្បាយ ណាមួយចំពោះសេចក្ដីរាយការណ៍នេះនៅឡើយទេ។

គួរបញ្ជាក់ថា គំរោង ISS គឺស្ថិតនៅក្រោមគ្រប់គ្រងរួមគ្នាដោយប្រទេសកាណាដា អឺរ៉ុប ជប៉ុន រុស្ស៊ី និងអង្គការ NASA។ អង្គការ NASA បានចំណាយប្រាក់វិនិយោគចន្លោះពី០៣ ទៅ០៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

បើតាមព័ត៌មានដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ ឈានចូលដល់ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA បានចំណាយពេល ២០ឆ្នាំ និងថវិកាចំនួន ១០០ពាន់លានដុល្លារ ហើយទៅលើស្ថានីយអវកាសអន្តរជាតិ ISS ប៉ុន្តែនៅប៉ុន្មានឆ្នាំខាងមុខទៀត បញ្ហារាំងស្ទះដ៏ធំមួយ ទំនងមិនអាចជៀសផុតឡើយ។

បើតាមការផ្តល់សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាលអាមេរិក នាពេលអនាគតដ៏ខ្លីខាងមុខ អវកាសយានិកប្រហែលជាលែងមានមធ្យោបាយ ដើម្បីធ្វើដំណើរឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍ទំហំប៉ុនទីលានបាល់ទាត់ ឬបាល់ឱបមួយ ដែលស្ថិតនៅលើលំហអាកាសនេះទៀតហើយ។ បើតាមការផ្តល់សក្ខីកម្មពីមន្រ្តីរដ្ឋាភិបាលអាមេរិក នាសប្តាហ៍នេះ នាពេលអនាគតដ៏ខ្លីខាងមុខ អវកាសយានិកប្រហែលជាលែងមានមធ្យោបាយ ដើម្បីធ្វើដំណើរឡើងទៅ និងចុះមកពី មន្ទីរពិសោធន៍ទំហំប៉ុនទីលានបាល់ទាត់ ឬបាល់ឱបមួយ ដែលស្ថិតនៅលើលំហអាកាសនេះទៀតហើយ៕

