ផែនទីថ្មី ទម្លាយអាថ៌កំបាំងរបស់ទ្វីបអង់តាកទិក នៅក្រោមមហាផ្ទាំងទឹកកក!

152

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បាននិយាយថា ទិន្នន័យដែលទទួលបានពីការធ្វើបេសកកម្មពីបួនទៅប្រាំដងបានជួយបង្កើតជាផែនទីមួយនៃទ្វីបអង់តាក់ទិក នៅក្នុងរូបភាពដ៏ច្បាស់មួយដោយមានបាតជាថ្មនៅពីក្រោមផ្ទាំងទឹកកក។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ ២០១៦។

ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើសេចក្តីរាយការណ៍ថា ទិន្នន័យថ្មីបំផុតដែលត្រូវបានហៅថា Bedmap2 គឺជាលទ្ធផលមួយនៃការសិក្សាស្រាវជ្រាវដែលត្រូវបានដឹកនាំដោយ ចក្រភពអង់គ្លេសនៅទ្វីបអង់តាក់ទិកដោយពួកគេបានសិក្សាទៅលើទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណបសម្រាប់ពិនិត្យផែនទឹកកកពពក និងដីនៃតំបន់ទាំងនោះ។

ជាមួយនឹងការទទួលឥទ្ធិពលពីខ្សែទឹកនៃមហាសមុទ្រ ទ្វីបអង់តាក់ទិកបានដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអាកាសធាតុពិភពលោក។ ទន្ទឹមគ្នានេះដែរក្រុមអ្នកស្រាវជ្រាវចង់យល់ដឹងអំពីសកម្មភាពដែលទ្វីបនេះអាចធ្វើឲ្យអាកាសធាតុមានការប្រែប្រួល។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ផែនទីដែលត្រូវបានក្រុមអ្នកស្រាវជ្រាវឲ្យឈ្មោះថា Bedmap2គឺជាការប្រមួលផ្តុំមួយនៃទិន្នន័យ៣សំខាន់ៗបញ្ចូលគ្នា ដែលនៅក្នុងនោះរួមមាន កំពស់នៃផ្ទៃខាងក្រៅ (ផែនទឹកកក), កំរាស់នៃទឹក, និងបាតជាថ្ម ព្រមទាំងទិន្នន័យមកពីការព្យាករណ៍នៃតំបន់នេះ។ ការសិក្សានេះពិតជាមានសារៈសំខាន់ ក្នុងការស្វែងយល់ពីការប្រែប្រួសអាកាសធាតុសកល ដែលបាននិងកំពុងធ្វើឲ្យទឹកកកនៃទ្វីបខាងលើនេះរលាយបន្តិចម្តងៗ ដែលធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើង៕

33a98c4100000578-0-image-a-1_1461958164289

antarctica1-1024x683

arrowsmith_mountains

480×240 Banner